Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លួចម៉ូតូមិត្តភក្កិយកទៅបញ្ចាំ​ បាន១ខែម្ចាស់ម៉ូតូឃើញ ចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់បានលួចម៉ូតូពីយុវជនម្នាក់ទៀត ដែលត្រូវជាមិត្តភក្តិនឹងគ្នាខណះកំពុងដេកផ្ទះសំណាក់ជាមួយគ្នា យកទៅបញ្ចាំបានលុយស៊ីចាយគេចខ្លួនបានជាង១ខែ ត្រូវម្ចាស់ម៉ូតូឃើញចាប់ប្រគល់ជូនសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលា ម៉ោង១១ និង ៥០ នាទីយប់ថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២០ នៅក្បែររោងចក្រទឹកកក ស្ថិតតាមបណ្តោយផ្លូវ ២០០២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អ៊ំ វុធ្ថា ភេទប្រុសអាយុ ២១ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅជាមួយម្ដាយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ចំណែកជនរងគ្រោះមានឈ្មោះខុន វិផា ភេទប្រុសអាយុ២៣ ឆ្នាំស្នាក់នៅជាមួយម្ដាយក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

ណែកម៉ូតូដែលជនសង្ស័យលួចម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IB-9414។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យនិងរូបគេត្រូវជាមិត្តភក្តិនឹងគ្នាតាំង ពីនៅវ័យកុមារមកម្ល៉េះ ហើយនៅថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ រូបគេនឹងជនសង្ស័យបានជិះម៉ូតូទៅដេកនៅផ្ទះសំណាក់មួយកន្លែង(យីហោដារីយ៉ា)នៅម្ដុំផ្លូវ ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ លុះនៅវេលាម៉ោងទៀបភ្លឺ រូបគេកំពុងតែដេកលក់ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូយកទៅបាត់ហើយបានគេចខ្លួនបាត់តែម្តង។ប្រភពដដែលបានបន្តទៀតថាក្រោយពីបាត់ម៉ូតូបានរយៈពេល ២ថ្ងៃរូបគេក៏បានទៅដាក់ពាក្យបណ្ដឹង

នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវនិងរកចាប់ខ្លួនជនសង្ស័យដែរ។ចំណែកជនសង្ស័យបានគេចខ្លួនរយៈពេលជាង១ ខែលុះដល់ថ្ងៃកើតហេតុរូបគេក៏ប្រទះឃើញជនសង្ស័យដោយចៃដន្យនៅចំណុចទីតាំងកើតហេតុខាងលើក៍ចាប់ប្រគល់ជូនសមត្ថកិច្ចម្តង។បើតាមចម្លើយជនសង្ស័យបានសារភាពថាម៉ូតូដែលរូបគេលួចយកទៅនោះគឺយកទៅបញ្ចាំងនៅហាងមួយកន្លែងដោយបានលុយចំនួន៥០០ ដុល្លារបានចែកទៅឲ្យម្ដាយទុកគ្រាន់ទិញប្រហិតយកមកលក់ និងមួយចំនួនទៀតរូបគេទុកគ្រាន់សុីចាយ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីធ្វើកំណត់ហេតុនិងបញ្ជូនបន្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ ផេងភាព

from: https://tnaot.com/km/m/detail/article/9515654