ប្រាសាទព្រះចតុម្មុខមានទីតាំងស្ថិតនៅ ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាប្រាសាទស្ថិតនៅក្នុងក្រុមប្រាសាទបាកាន ឬព្រះខ័នកំពង់ស្វាយ។
ប្រាសាទនេះត្រូវបាក់ធ្លាក់សឹងរាបដល់ដីរកកំណត់ចំណាំអ្វីមិនបាន ប៉ុន្តែត្រូវបានក្រសួងវប្បធម៌ និងសប្បុរសជនធ្វើការជួសជុលឲ្យមានរូបរាងដូចដើមឡើងវិញកាលពីឆ្នាំ២០១៨គួរជាទីមោទកភាព។ ព្រះចតុម្មុខមានតួប្រាសាទជាព្រះពុទ្ធ៤អង្គឈរទល់ខ្នងដាក់គ្នាបែរមុខទៅទិសទាំងបួន។
ទម្រង់បែបនេះគឺមានតែមួយគត់នៅស្រុកខ្មែរ ហើយវាបានធ្វើឲ្យព្រះចតុម្មុខជាប្រាសាទមានលក្ខណៈពិសេសប្លែកគេ និងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងសិល្បៈស្ថាបត្យកម្មខ្មែរនាសម័យអង្គរ។ អ្នកជំនាញអះអាងថាប្រាសាទនេះសង់តំណាលគ្នានឹងព្រះខ័នកំពង់ស្វាយ និងមានអាយុប្រហាក់ប្រហែលអង្គរវត្ត៕
អត្ថបទ៖ WowCambodian