Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កុមារនិងមនុស្សពេញវ័យ ត្រូវធានាថា ពួកគេអាចចេះការពារនិងថែរក្សាសុខភាព បានដោយខ្លួនឯង

ក្រសួងសុខាភិបាល​បានធ្វើការណែនាំ នូវវិធីសាស្រ្តល្អៗ ចំពោះឪពុកម្តាយ ដែលត្រូវ​ចាំបាច់ទទួលស្គាល់​នូវ​អារម្មណ៍​របស់​កុមារ និងកូនក្នុង​វ័យ​ជំទង់ ​ក្នុង​កាលៈទេសៈ ​ដែលពួកគេ​មានការ​ភ័យ​ខ្លាច ពីការឆ្លងរាលដាលនូវជំងឺកូវីដ១៩។

 ​ឪពុក​ម្តាយគួរអនុវត្តនូវវិធីសាស្ត្រ ជជែក​ជាមួយ​កុមារ អំពី​ការ​រាតត្បាត​កូ​វី​ដ​១៩ ដោយពន្យល់​ឲ្យ​ពួក​គេ​យល់ និង​ត្រូវ​រង់ចាំឆ្លើយ​សំណួរ ព្រមទាំង​ចែករំលែក​ ការ​ពិត​អំពី​ស្ថានភាព​ជំងឺ តាម​វិធី​ដែល​កុមារ​អាច​យល់។

ជាមួយនឹងវិធីសាស្រ្តបន្ថែមមួយទៀត គឺអាណាព្យាបាល ត្រូវតែរក្សានូវ​ទម្លាប់ពន្យល់ពួកគេ​ជា​ប្រចាំ​ថ្ងៃ​ ហើយបើសិនជា​សាលា​ត្រូវបិទ គឺគួរ​បង្កើត​កម្មវិធី​សម្រាប់​សកម្មភាព​សិក្សា សម្រាក ឬ​សកម្មភាព​កម្សាន្ត​សប្បាយ​នៅ​តាម​ផ្ទះគ្រួសារនីមួយៗផង។​

អ្វីដែលអាណាព្យាបាលត្រូវធ្វើជាចាំបាច់ គឺត្រូវ​មាន​ពេល​ឲ្យ​ពួក​គេ​សម្រាក ឲ្យ​បាន​គ្រប់គ្រាន់ ធ្វើ​លំ​ហាត់ប្រាណ បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់​។ ឪពុក​ម្តាយ ត្រូវ​រក្សា​ឥរិយា​បទ​សណ្តោស​ប្រណី ពីព្រោះ​មាតាបិតា ​អាច​ផ្តល់​ការ​គាំទ្រ​ផ្លូវចិត្ត ​ដ៍​ល្អ​បំផុត​ដល់​កុមារ និង​វ័យ​ទំ​ទង់​។

​កន្លង​មក​គ្រូពេទ្យ​ឯកទេស​ជំងឺផ្លូវចិត្ត ក៍​ធ្លាប់​លើក​ឡើងដែរ​ថា​កូ​វី​ដ​១៩ ​អាច​បង្ក​ឲ្យ​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត ដូច​ជា ការ​ភ័យ​ព្រួយ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​ជំងឺ​នេះ​ងាយ​ឆ្លង ​ហើយ​គ្មាន​ថ្នាំ​ព្យាបាល ការ​អនុវត្ត​ទម្លាប់​ថ្មី ដូច​ជា​ការ​ពាក់​ម៉ាស់ រក្សា​គម្លាត ឧស្សាហ៍​លាងដៃ បញ្ហា​សេដ្ឋកិច្ច ការ​រក​ចំណូល ជាដើម​សុទ្ធ​សឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ធុញថប់​។

ការផ្តល់សេវាប្រឹក្សាយោបល់ពីបញ្ហាផ្លូវចិត្ត ដែលមិនគិតថ្លៃ ពីអង្គការ​ដៃគូមួយចំនួននៅក្នុងប្រទេសកម្ពុជា គឺបានបន្ថែម ឱ្យមានសេវា​ប្រឹក្សា​យោបល់ពីបញ្ហា​ផ្លូវចិត្ត លើ​ជំងឺ​កូ​វី​ដ​១៩​នេះ ដល់​ពលរដ្ឋ​នៅ​ជនបទ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9514247