ក្រុមអ្នកជំនាញ ផ្នែកអង្កេតរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រុមគ្រូពេទ្យថែទាំពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ អាចមានការប៉ះពាល់ ដល់បញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេ ខណៈបញ្ហាការសម្រាន្តមិនបាន ឬគេងមិនលក់ ក៏អាចបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត ជំងឺភ័យខ្លាច ឬថប់បារម្ភជាដើម។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានរកឃើញថា សម្រាប់ក្រុមគ្រូពេទ្យ ដែលមានបញ្ហាខាងលើនេះ គឺមានអត្រាចាប់ពី៣៥%ទៅ៥០%។
លើសពីនេះ មន្ត្រីសុខាភិបាល បានបន្ថែមនូវបញ្ហា ដែលអាចឈានដល់ស្ថានភាពធ្ងន់ធ្ងរ លើសុខភាពផ្លូវចិត្ត ក្នុងស្ថានភាពការរាតត្បាតជំងឺកូវីដ១៩ ថានឹងអាចអូសបន្លាយ ក្នុងរយៈពេលយូរថែមទៀត។
ក្រសួងសុខាភិបាល បានផ្តល់នូវវិធីណែនាំមួយចំនួន ដល់ពលរដ្ឋ គឺត្រូវធ្វើការពិចារណា ក្នុងការទទួលព័ត៌មាន ដោយមើលអានស្តាប់ព័ត៌មាន ដែលជាព័ត៌មានផ្លូវការ និងមានប្រភពច្បាស់លាស់។
ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺបានធ្វើឱ្យមានការបង្កើនការប្រុងប្រយ័ត្ន កាន់តែខ្លាំងជាងមុន។ ដោយត្នោត