Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៦០%នៃអ្នកកើតជំងឺផ្លូវចិត្ត គឺបណ្តាលមកពីភាពភ័យខ្លាច នៃការឆ្លងជំងឺកូវីដ១៩

មនុស្សជាច្រើន ដែលស្ថិតនៅក្នុងវ័យកុមារភាព វ័យជំទង់ ពេញវ័យ និងចាសជរាជាដើមនេះ គឺត្រូវ​បាន​រកឃើញថា កើតមាននូវជំងឺធ្លាក់ទឹកចិត្ត ជំងឺភ័យខ្លាច និងថប់បារម្ភ។

បើតាមក្រសួងសុខាភិបាលបានបញ្ជាក់​ថា អង្គការ​សហ​ប្រជា​ជាតិ ​បានរកឃើញថា ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ គឺជាដើមហេតុ ដែលនាំឱ្យមាន​ផល​វិជ្ជមាន​ លើ​សុខភាព​ផ្លូវចិត្ត​របស់ក្រុមអ្នករងគ្រោះ ខាង​លើ​នេះ។

អង្គការសហប្រជាជាតិ បាន​សង្កេត​ឃើញ​ថា មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​ភ័យ​ខ្លាច ឬ​ថប់​បារម្ភ មានការ​កើនឡើង​៣​ដង ដែល​មាន​អត្រា​ប្រេ​វា​ឡង់ ​កើន​ពី​៣៥%​ទៅ​៦០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទៅ។

ក្រសួងសុខាភិបាលក៏​បាន​បញ្ជាក់​ដែរថា ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ​ក៏​មាន​កំណើន​ប្រមាណ​២០%​ ក្នុង​ចំណោម​ក្រុម​មនុស្ស​អាយុ​ពី​១៥​ឆ្នាំ​ដល់​៤៩​ឆ្នាំ ហើយ​បញ្ហា​សុខភាព​ផ្លូវចិត្ត លើ​កុមារ និង​វ័យ​ជំទង់​ក៏​មានការ​ប៉ះពាល់​ដែរ ដែល​អត្រា​ប្រេ​វ៉ាឡង់មាន​ប្រមាណ​៣០%​ទៅ​៧៧%។ ដោយ៖ត្នោត

 

from: https://tnaot.com/km/m/detail/article/9514065