Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេង​ប្រុស​ម្នាក់​រៀន​ហែល​ទឹក​ថ្ងៃ​ដំបូង បែរ​ជា​ត្រូវលង់ស្លាប់ទៅវិញ

ចិន​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា នៅ​ក្នុង​សោកនាដកម្ម​ដ៏​រន្ធត់ និង​មិន​ទំនង​មួយ ខណៈ​ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ពេល​កំពុង​តែ​រៀន​ហែល​ទឹក​នៅ​ថ្ងៃ​ដំបូង នៅ​អាង​ទឹក​សាធារណៈ​មួយ​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន​។

យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចិន បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ដែល​ក្មេង​ប្រុស​រូប​នេះ​បាន​បាត់បង់​ជីវិត គឺជា​ថ្ងៃ​ដំបូង​ដែល​ក្មេង​ប្រុស​រង​គ្រោះ​រៀន​ហែល​ទឹក​នៅ​អាង​ហែល​ទឹក ក្នុង​ក្រុង Suqian​។ តាម​រយៈ​វី​ដេ​អូ​ស្មា​ត​ហ្វូ​ន ដែល​បាន​បង្ហាញ​ពី​ហេតុការណ៍​ក្រោយ​ការ​លង់ទឹក​ដែល​ឃើញ​មាន​មនុស្ស​ជា​ច្រើន​រោម​ក្មេង​ម្នាក់​នោះ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​។

បន្ទាប់​ពី​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព ក្រុម​គ្រួសារ​របស់​ក្មេង​នោះ​បានឃើញ​ថា មុន​ពេល​បាត់​បង់ជីវិត ក្មេង​ប្រុស​រង​គ្រោះ​បាន​ស្រ​វ៉ា​ចាប់​នេះ​ចាប់​នោះ​លើ​ផ្ទៃ​ទឹក ខណៈ​ដែល​កំពុង​លង់ អស់​រយៈពេល​ដល់​ទៅ​ជាង​១០​នាទី ទម្រាំ​តែ​មាន​អ្នក​ចាប់អារម្មណ៍​។

វា​មិន​ច្បាស់​ទេ​ថា តើ​ក្មេង​ម្នាក់​នេះ​លង់ទឹក​អស់​រយៈពេល​ប៉ុន្មាន​នាទី? មុន​ពេល​មាន​អ្នក​ចាប់​អារម្មណ៍​។ ប៉ុន្តែ​អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ គឺថា អាង​ទឹក​នេះ​មិនធំ​ទេ នៅ​តែ​គ្មាន​អ្នក​ណា​ម្នាក់​បានឃើញ​ក្មេង​នោះ​កំពុង​លង់ទឹក​ឡើយ​។

មន្ត្រី​មូលដ្ឋាន​បាន​បញ្ជា​ឱ្យ​បិទ​អាង​ហែល​ទឹក ដើម្បី​ធ្វើការ​កែតម្រូវ​បន្ថែម​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9514035