អ្នកដែលជាហ្វេនរបស់កាហ្វេ Starbucks ប្រាកដជាធ្លាប់បានឃើញនិងចំណាំថាមានរូបស្រ្តីម្នាក់ដែលជាឡូហ្គោនៅលើកាហ្វេស្តារបាក់ ប៉ុន្តែតើអ្នកធ្លាប់ដឹងដែរទេថាស្ត្រីម្នាក់នោះជាអ្នកណា?ឡូហ្គោរបស់កាហ្វេ Starbucks គឺមានរូបស្ត្រីម្នាក់ដែលមានកន្ទុយហើយកាន់នៅដៃទាំងសងខាង នាងគឺជាអារក្សសមុទ្រដែលមានឈ្មោះថា Siren។
Siren គឺជាបិសាចដែលទាក់ទាញអ្នកដើរសមុទ្រជាមួយនឹងតន្ត្រី។ ចាប់តាំងពីការចាប់ផ្តើមអាជីវកម្ម Starbucks បានធ្វើការកែប្រែជាច្រើនទៅលើរូបសញ្ញាឡូហ្គោរបស់ខ្លួន។
នេះគឺជារូប Siren ដែលជាអារក្សស្រីដែលមានកន្ទុយត្រីហើយលើកកន្ទុយទាំងពីររបស់ខ្លួនឡើងដើម្បីទាក់ទាញអ្នកនេសាទ។កាហ្វេ Starbucks ដំបូងគឺរូបឡូហ្គោរបស់ Siren គឺមានដើមទ្រូងរាងលេចធ្លោច្បាស់ ប៉ុន្តែក្រោយពីមានភាពល្បីល្បាញនិងមានគេគាំទ្រកាន់តែច្រើនមកកាហ្វេ Starbucks ក៏បានកែប្រែទៅជាធម្មតាវិញគ្រាន់តែកាយវិការលើកកន្ទុយគឺនៅដដែល។ លក្ខណៈពិសេសរបស់ Siren គឺការកាន់កន្ទុយញែកចេញពីគ្នានោះហើយដែលជាភាពទាក់ទាញ។ត្រលប់ទៅឆ្នាំ ១៩៧១ សាខាកាហ្វេ Starbucks ដំបូងគឺនៅតំបន់មាត់សមុទ្រនៅទីក្រុងស៊ីថល។ រឿងព្រេងដែលល្បីល្បាញជាងគេនៅក្នុងតំបន់នោះគឺត្រូវបានផ្សារភ្ជាប់នឹងសមុទ្រហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគឺ Siren នេះឯង។
ច្រើនឆ្នាំមកនេះកាហ្វេ Starbucks បានកែប្រែឡូហ្គោជាច្រើនប៉ុន្តែនៅតែមិនផ្លាស់ប្តូរអារក្សសមុទ្រ Siren នេះចេញឡើយ។នេះជាភាពប្រែប្រួលនៃឡូហ្គោរបស់កាហ្វេ Starbucks ដែលមើលទៅប្រៀបដូចជាគេព្យាយាមពង្រីករូបភាពរបស់ Siren អ៊ីចឹង៕ ប្រែសម្រួល៖ ឡាវែនដឺរ