ភ្នំពេញ៖ យុវតីម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅលើចញ្ចើមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៏ប្រទះឃើញសពយុវតីខាងលើនេះកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០នៅចំនុចផ្លូវ៥០ម៉ែត្រភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ ។
សពយុវតីដែលស្លាប់ខាងលើនេះមានចាក់សាក់ជាភាសាអង់លេស ឈ្មោះមុី កើតថ្ងៃទី២៥ ខែ០១ ឆ្នាំ២០០១ គិតជាអាយុបច្ចប្បន្ន១៩ឆ្នាំ
មានសម្បុរស ពាក់អាវដៃវែងពណ៍ខ្មៅ ស្លៀកខោខូវប៊ូវជើងខ្លី មានស្នាមរបួសក្បាលផ្នែកខាងក្រោយនៅជុំវិញសពមានកញ្ចក់ម៉ូតូបែកមួយ។
ក្រោយពេលទទួលព័ត៍មានថាមានករណីមានមនុស្សស្លាប់ខាងលើនេះកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលព្រៃសសហការណ៏ជាមួយកម្លាំងជំនាញអធិការខណ្ឌដង្កោនិងកម្លាំងការិល័យជំនាញកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញបានចុះទៅដល់កន្លែងកើតហេតុនិងដឹកសពយកទៅធ្វើកោសល្យវិច័យនៅវត្តឬស្សីសាញ់។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសពរួចរាល់ សមត្ថកិច្ចការិយាល័យកោសល្យវិច័យបានឲ្យដឹងថាសពយុវតីខាងលើត្រូវវត្ថុរឹងប៉ះទង្គិចជាមួយនិងក្បាលទើបបណ្តាលឲ្យស្លាប់បាត់បង់ជិវិត។
សមត្ថកិច្ចនិងបើកការស្រាវជ្រាវបន្តទៀតជុំវិញករណីស្លាប់យុវតីខាងលើនេះ។
បច្ចប្ប្នន្នសពត្រូវបានតម្កល់ទុកនៅវត្តឬស្សីសាញ់ក្នុងសង្កាត់ព្រៃសខណ្ឌដង្កោដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ ៖សួង សាម