រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយនឹងប្រទេសជាច្រើន នៅលើសាកលលោក ដើម្បីទទួលយកបទពិសោធន៍ពីបណ្តាប្រទេស ពាក់ព័ន្ធនឹងការពង្រឹងគុណភាពអប់រំ និងសុខុមាលភាពកុមារតូច ក្នុងបរិបទនៃជំងឺកូវីដ-១៩។
នៅក្នុងសន្និសីទដែលបានរៀបចំឡើងដោយ ARNEC លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថា សម្រាប់វិស័យអប់រំ ក្នុងបរិបទនៃវិបត្តិនេះ គឺវិធានការបង្ការ បន្តការអប់រំ និងបើកសាលារៀនឡើងវិញ(បីដំណាក់កាល)។
បើទោះបីជាប្រទេស និងពិភពលោកទាំងមូល កំពុងមានវិបត្តិ ក្រសួងអប់រំមិនបណ្ដោយឱ្យសិស្សានុសិស្ស ពិសេសកុមារតូចៗ ផ្អាកការសិក្សាឡើយ។ ដោយប្រែក្លាយបញ្ហានេះ ទៅឱកាសក្នុងការជំរុញកម្មវិធីសិក្សា តាមបែបឌីជីថល ដែលជាចក្ខុវិស័យរបស់ក្រសួងអប់រំ ឆ្លើយតបចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល៕ ដោយ៖ ឃួន លក្ខិណា