Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ជូនខ្លួនជនសង្ស័យ៤នាក់ទៅតុលាការករណី៤ផ្សេងគ្នា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ទី២២ខែកក្ដដា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាន នគរបាលខណខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យប្រុស ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណី០៣ផ្សេងគ្នា ទៅកាន់តុលាការ។

ជនសង្ស័យទាំង០៤នាក់ ដែលជាប់ពាក់ព័ន្ធនិងករណី០៣ផ្សេងគ្នានោះមានដូចជា៖ ករណីទី១. កាន់កាប់អាវុធខុសច្បាប់ និងករណីទី២. រក្សាទុកនៅសារធាតុញៀនខុសច្បាប់។ទី,៣ លួចមានស្ថានភាពទោស

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង។ ជនសជនសងជនសង្ស័យទាំង០៤នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រ មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ផេងភាព

from: https://tnaot.com/km/m/detail/article/9513636