កំពត:កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក ប្រាសាទបល្ល័ង្ក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២០ករណីជម្លោះក្នុងគ្រួសារ បណ្តាលអោយបុរសជាប្តី យកកាំបិតផ្គាក់ ដងវែង កាប់ចំកញ្ចឹងករប្រពន្ធចំខាងឆ្វេងបណ្តាលអោយស្លាប់ហើយយកទៅបោះទម្លាចូលទឹកស្រះនៅខាងក្រោយផ្ទះ ស្ថិតនៅភូមិសាស្ត្រស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សូមបញ្ជាក់ផងដែរថាករណីនេះបានកើតឡើងកាលពី ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០ នៅវេលា ម៉ោង ០៦និង ០០នាទីគេបានប្រទះឃើញសាកសពស្រ្តីរងគ្រោះឈ្មោះ ស៊្រុន ចន្រ្ទា អាយុ ៣០ ឆ្នាំ
រស់នៅភូមិ កើតហេតុខាងលើ មានមុខរបរ គ្រូពេទ្យឯកជន ត្រូវបានជនសង្ស័យកាប់ និងកាំបិតផ្គាក់ដងវែង ចំកញ្ចឹងករខាងឆ្វេងបណ្តាលអោយស្លាប់ហើយយកទៅបោះទម្លាចូលទឹកស្រះនៅខាងក្រោយផ្ទះ ចម្ងាយប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិ ខ្វាន់ទៀង ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានដឹងថាជនសង្ស័យមានឈ្មោះ ធល ធារិទ្ធ អាយុ ៣០ ឆ្នាំត្រូវជាប្ដី បានសារភាពថាខ្លួនពិតបានកាប់ប្រពន្ធបណ្តាលអោយស្លាប់ពិតប្រាកដមែនពេលនេះសមត្ថកិច្ចកំពង់ចងក្រងសំណំរឿងតាមនីតិវិធី៕ ផេង ភាព