ខេត្តបន្ទាយមានជ័យ៖ដើមផ្កាត្របែកព្រៃជាច្រើនដើម ត្រូវបានអភិបាលខេត្តយកទៅដាំ នឹងទ្រូងផ្លូវវាងក្រុង ដែលកំពុងកសាងប្រភេទផ្លូវ៤គន្លង នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០ ព្រំប្រទល់ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងកសាងផ្លូវជាតិលេខ៥ ជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលតភ្ជាប់ពីខេត្តបាត់ដំបងដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។ ហើយបានកសាងជាបណ្តើរៗ ដោយខិតខំប្រឹងប្រែងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីបានដាំដើមផ្កាត្របែកព្រៃនិងទ្រូងផ្លូវវាងក្រុងដែលជាប់ព្រំប្រទល់ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលជាប្រភេទផ្លូវ៤គន្លូង គឺផ្លូវ២ទៅ ២មក។
ឯកឧត្តមបានបញ្ជាក់ថា៖ការដាំផ្កាត្របែកព្រៃនេះ ដើម្បីលម្អ តាមដងផ្លូវអោយមានសោភ័ណភាព នៅពេលដែលយើងបើកបរថយន្ត និងទោចក្រយានយន្តឃើញទេសភាពស្រស់បំព្រង ទន្ទឹមការដាំផ្លាត្របែកព្រៃលម្អតាមដងផ្លូវ ត្រូវចូលរួមថែរក្សាទាំងអស់គ្នានេះជាសម្បត្តិរួម គឺដាំលម្អផ្លូវដើម្បីប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវបានឃើញទេសភាព៕ ត្នោត