Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះ​នាង​តូច ជេន ណា លេង​ស្ទា​យ​ប្ដូរពណ៌សក់ថ្មី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ

រាជធានី​ភ្នំពេញ​ ៖ ព្រះ​នាង​តូច នរោត្តម ជេន ណា ដែល​តែងតែ​ទទួល​ការ​ស្ងើចសរសើរ​ពី​មហាជន​ ចំពោះ​សមត្ថភាព​របស់​ព្រះ​នាងដែល​មាន​ដុ​ង​ពី​ធម្មជាតិ​ខាង​សិល្បៈ​គ្រប់​ទម្រង់ ពូកែ​រាំង ច្រៀង​ពិ​រោះ រួម​ទាំង​មាន​សមត្ថភាព​ខ្ពស់​ខាង​សម្តែង​ទៀត​ផង ។

ថ្មី​ៗ​នេះ​ទៀត​សោត ព្រះ​នាង​តូច​អង្គ​នេះ បាន​ធ្វើ​ឲ្យ​សាធារណៈជន ​និង​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​មួយ​កម្រិត​ទៀត​ ជាមួយនឹង​ការ​តុបតែង​ព្រះ​កាយ​ឡើយ​ឆើតឆាយ មើលទៅ​ស្រស់​ប្រិ​យ​មិត្ត​ដូច​ស្ត្រី​វ័យ​ក្រមុំ​ក្រពុំ​ស្រស់​ស្អាត​។ តាម​រយៈ​រូបថត​ជា​ច្រើន​សន្លឹក​របស់​ព្រះ​នាង​តូច ន​រោ​ត្ត ជេន ណា គេ​កត់សម្គាល់​ឃើញ​ថា​ព្រះ​នាង លេង​ស្ទា​យ​មិន​ចាញ់​មនុស្ស​ធំ​ប៉ុន្មាន​នោះ​ទេ ហើយ​កាយវិការ ការ​ប្រើប្រាស់​ទឹកមុខ​ទៀត​សោត គឺមិន​ចាញ់​តារា​ម៉ូ​ដ​ឌែ​ល​លំដាប់​អាជីព​ឡើយ ពីព្រោះ​ព្រះ​នាង​បាន​លេង​ស្ទា​យ​យ៉ាង​ខ្យូ​ត​ៗ ឈុត​ពណ៌​ក្រហមឆើត ជាមួយនឹង​ការ​ផាត់មុខ​កាច​ៗ និង​ប្រកបដោយ​ភាព​ជឿជាក់ ។

បន្ទាប់​ពី​បង្ហោះ​រូប​នោះ​ហើយ ព្រះ​នាង​តូច ដែល​ទើបតែ​មាន​វ័យ​ត្រឹម ៨​ព្រះ​វស្សា​រូប​នេះ បាន​ឆក់​យក​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជា​ច្រើន​ទៅ​លើ​រូប​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ​នៅ​ក្នុង​រូប​មួយ​នោះ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9513340