Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​សាលា​ឯកជន​ចំនួន​២០ នឹងបើក​សាកល្បង​ក្នុង​ខែសីហា​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ៖ ទោះបីរកឃើញអ្នកជំងឺកូវីដ១៩មានការកើនឡើង តែក្រសួង​អប់ រំ​យុវជន និង​កីឡា​ បាន​ប្រកាស​ឲ្យ​សាលា​ឯកជន​ចំនួន​២០ ​បើក​សាកល្បង​ក្នុង​ខែសីហា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​លោក រស់ សុ​វាចា ​​បានឲ្យ​ដឹងថា នៅ​ថ្ងៃ​ទី​២២ កក្កដា ​ឆ្នាំ​២០២០​ ​តាម​រយ​:​លិខិត​លេខ ៦៩៥ ស​ជ​ណ​.​អ​វ ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​យល់ព្រម​ជា​គោលការណ៍​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សាកល្បង​បើក​ដំណើរការ​ឡើង​វិញ​នៅ​ដំណាក់កាល​ទី​១ ក្នុង​អំឡុង ​ខែសីហា ឆ្នាំ​២០២០ គ្រឹះស្ថានសិក្សា​ឯកជន​មាន​ស្តង់ដា​ខ្ពស់​ចំនួន២០ ដែល​មាន​ទីតាំង​ស្ថិត​នៅ ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង ដោយ​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិធានការ​សុវត្ថិភាព​សុខភាព​របស់ ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាពពិភពលោក ។

គួររំលឹកថា ពេលថ្មីៗ​កន្លង​មកនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្នើ​សុំ​ការ​សម្រេច​​ពី​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ដើ​ម្បី​អនុញ្ញាត​អោយ​ដំណើរការ​សាកល្បង ដំណាក់កាល​ទី​១ សាលារៀន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់​មួយ​ចំនួន​តូច ក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០២០​។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួប​ពិភាក្សា​ជាមួយ ​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ លើ​កត្តា​សុខុមាលភាព សង្គម សេដ្ឋកិច្ច និង​ការ​លើកកម្ពស់​វិនិយោគ ។

យោង​តាម​ស្មារតី​ប្រជុំ​អន្តរក្រសួង ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ស្នើ​សុំ​ការ​សម្រេច ​ដ៏​ខ្ពង់ខ្ពស់ ​ពី​ប្រមុខ​រាជរដ្ឋាភិបាល នូវ​វិធានការ​ចាំបាច់​សម្រាប់​ការ​បើក​ដំណើរការ​សាលារៀន​ដំណាក់កាល​ទី​១​រួម​មាន ៖​គ្រឹះស្ថានសិក្សា​ត្រូវ​ចុះ​កិច្ចសន្យា​ទទួលខុសត្រូវ​លើ​ការ​អនុវត្តន៍​ វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ដូច​ជា ៖ ការ​អនុវត្ត​ល័ក្ខខណ្ឌ​តម្រូវ​នៃ​ការ​លើកកម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ​កូ​វី​ដ​-១៩ ការ​រៀបចំ​បរិស្ថាន​សាលារៀន និង​ថ្នាក់រៀន​ឲ្យ​ស្រប​តាម​ស្តង់ដា​សុវត្ថិភាព​សុខភាព​សិក្សា , ការ​រក្សា​គម្លាត​សុវត្ថិភាព​, ការ​វាស់​កំ​ដៅ​បុគ្គល​ជា​ប្រចាំ​, និង​ការ​លាងដៃ​ជា​ប្រចាំ ការ​ពាក់​ម៉ាស​។ ល​។

គ្រឹះស្ថានសិក្សា​ត្រូវ​អនុវត្ត​ការ​អប់រំ​តាម​គន្លង​ថ្មី​÷ រៀន​ក្នុង​ថ្នាក់​ខ្លះ រៀន​អន​ឡាញ​ខ្លះ តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ការ​យល់ព្រម​ពី​មាតាបិតា​។ -​គ្រឹះស្ថានសិក្សា​ត្រូវ​រៀបចំ​ក្រុមការងារ​ទទួល​បន្ទុក​សុវត្ថិភាព​សុខភាព​សិក្សា ដើម្បី​ត្រួតពិនិត្យ​ជា​ប្រចាំ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​គ្រឹះស្ថានសិក្សា និង​ម្ចាស់​ភាគហ៊ុន ។

គ្រឹះស្ថានសិក្សា​ត្រូវ​តម្រូវ​ឲ្យ​មានការ​ធ្វើតេស្ត​ពិនិត្យ​សុខភាព និង​រក​មេរោគ​កូ​វី​ដ​-១៩ សម្រាប់​បុគ្គលិក​អប់រំ និង សិស្សានុសិស្ស គ្រឹះស្ថានសិក្សា​ត្រូវ​អនុវត្ត​វិធានការ​តម្រូវ​នានា​។

ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ម៉ឺ​ង​ម៉ាត់​លើ​ការ​អនុវត្តន៍​របស់​គ្រឹះស្ថានសិក្សា ។ ផ្អែក​តាម​បទ​ពិសោធន៍ និង​ការ​វាយតម្លៃ​ការ​អនុវត្ត​ដំណាក់កាល​ទី​១ ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា​អាច​កំណត់​បាន​នូវ​ជំ​ហ៊ាន​បន្តបន្ទាប់​សម្រាប់​ដំណាក់កាល​ទី​២ និង​ទី​៣៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9513297