Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត​ Pickup របស់​ Honda ដែលមានទ្រុងក្រោយប្លែកខុសពីរថយន្ត Pickup ទូទៅ

យើងធ្លាប់បានស្គាល់ប្រេន Honda នេះជាយូរណាស់មកហើយ នេះជាប្រេនរបស់ប្រទេសជប៉ុន ដែលយើងតែងតែមានទំនុកចិត្តខ្ពស់លើវា។ បើនិយាយពីរថយន្ត Honda អ្នកច្បាស់ជាស្គាល់មុនគេនោះជា​ Honda CR-V ឬ Honda Civic តែថ្ងៃនេះខ្ញុំសូមបង្ហាញពីរថយន្ត Pickup របស់ Honda វិញម្ដង។

នេះគឺ Honda Ridgeline Black Edition ឆ្នាំ2020 ដែលមកជាមួយនឹងម៉ាស៊ីនចំនុះ 3.5L V6 ភ្ជាប់ជាមួយប្រអប់លេខ 6វគ្គអូតូ AWD ដែលផលិតបានកម្លាំងសេះ 280hp និងកម្លាំងបង្វិលជុំ 260lb-ft។ អាចអូសបានទំងន់ជាង 2តោន។

សម្រាប់ Black Edition នេះគឺជាជម្រើសកំពូលរបស់ Honda Ridgeline នេះហើយ ដោយវាផ្ដោតសំខាន់ទៅលើប្រណិតភាពតែម្ដង។

ក្រៅពីផ្ទៃខាងមុខដូច SUV ហើយ Ridgeline ក៏មានកន្លែងទាក់ទាញផ្សេងទៀតផងដែរ ដូចជា ទ្រុងខាងក្រោយមានឃ្លុបនៅពីក្រោមទ្រុង ទ្វារទ្រុងខាងក្រោយអាចទម្លាក់ចុះដូចរថយន្ត Pickup ទូទៅក៏បាន និងអាចបើកទៅចំហៀងក៏បាន។

Facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9512227