Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជា​ពង្រឹង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការ​​ផ្តល់​លិខិតអនុញ្ញាត​ឱ្យ​នាវា​ចូល​តាម​​កំពង់​ផែ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ធានា​បាន​នូវ​តម្លាភាព ប្រសិទ្ធភាព ចំណេញ​ពេលវេលា ផ្ដល់​ភាព​ជឿ​ទុក​ចិត្ត​ដល់​អ្នក​ផ្ដល់ និង​អ្នក​ប្រើប្រាស់​សេវា គ្រប់​ទីកន្លែង គ្រប់ពេលវេលា ព្រមទាំង​កាត់​បន្ថយ​នីតិវិធី​ស្មុគស្មាញ​ដែល​ធ្វើ​ឱ្យ​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​លិខិតអនុញ្ញាត​ឱ្យ​នាវា​ចូល​កំពង់​ផែ​នោះ ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​ដាក់​ដំណើរការ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការ​ផ្តល់​លិខិត អនុញ្ញាត​ឱ្យ​នាវា​ចូល​តាម​កំពង់​ផែ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ ​ក្រសួង​ក៏​បាន​រៀបចំ​ការ​ប្រជុំ​កាលពី​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ដើម្បី​ផ្សព្វផ្សាយ​អំពី​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្តល់​លិខិត អនុញ្ញាត​ឱ្យ​នាវា​​ចូល​តាម​កំពង់​ផែ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​ទទួល​បន្ទុក​ផ្តល់​លិខិត​អនុញ្ញាត​ធ្វើ​នាវាចរណ៍​ចូល​តាម​កំពង់​ផែ​ដូច​ជា ៖ ប្រតិបត្តិការ និង​នីតិវិធី​បំពេញ​ទម្រង់ បែប​បទ​ចូល​ចត​នាវា ក៏​ដូច​ជា​នីតិវិធី​នៃ​ការ​ទូទាត់​ថ្លៃ​សេវា តាម​ប្រព័ន្ធ​អន​ឡាញ ជាមួយ​ធនាគារ​ឯកទេស​វី​ង ដើម្បី​ធានា​បាន​នូវ​តម្លាភាព ប្រសិទ្ធភាព ចំណេញ​ពេលវេលា ផ្ដល់​ភាព​ជឿ​ទុកចិត្ត​ដល់​អ្នក​ផ្ដល់ និង អ្នក​ប្រើប្រាស់​សេវា គ្រប់​ទីកន្លែង គ្រប់ពេលវេលា ព្រមទាំង​កាត់​បន្ថយ​នីតិវិធី​ស្មុគស្មាញ​ដែល​ធ្វើ​ឱ្យ​យឺត​យ៉ាវ​ក្នុង​ការ​ផ្តល់​លិខិតអនុញ្ញាត​ឱ្យ​នាវា​ចូល ជា​ពិសេស​សម្រួល​ដល់​អតិថិជន​ដែល​ជា​ភ្នាក់ងារ​នាវា ក្នុង​ការ​បង់​កម្រៃ​សេវា​ស្នើ​សុំ​លិខិតអនុញ្ញាត​ឱ្យ​នាវា​ចូល និង​ងាយ​ស្រួល​ក្នុង​គ្រប់គ្រង​ការ​ចូល​របស់​នាវា ដែល​ធ្វើ​នាវាចរណ៍ រក្សា​សន្តិសុខ សុ​វត្ថិ​ភាព ចូលរួម​ចំណែក​​ការពារ​បរិស្ថាន​។

លោក រស់ វ​ណ្ណា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដើរ តួយ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ការ​ផ្ដល់​សេវា​សាធារណៈ ការ​កសាង​ទីក្រុង​ឆ្លាត​វៃ (Smart City) ការ​លើកកម្ពស់​និង​ប្ដូរ​ទម្រង់​ក្នុង​ការ​បំពេញការងារ​ជាដើម​។

លោក​រដ្ឋលេខាធិការ​បាន​បន្ថែម​ទៀត​ថា «​ការ​រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ធ្វើការ​ដាក់​ពាក្យ និង​ទូទាត់​ប្រាក់​ថ្លៃ​សេវា តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​ក្រសួង​សាធា​រណ​ការ និង​ដឹក​ជញ្ជូន ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ក្នុង​កម្មវិធី​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​ខ្លួន ក្នុង​ការ​បង្ខិត​សេវា​សាធារណៈ​ទៅ​កៀក​ប្រជាពលរដ្ឋ​» ។

លោក រដ្ឋលេខាធិការ​បានឱ្យ​ដឹង​ថា ភ្នាក់ងារ​នាវាចរណ៍​ត្រូវ​ពិនិត្យ​ឯកសារ​ឱ្យ​បាន​ម៉ត់ចត់​ និង​គ្រប់​​ជ្រុង​ជ្រោយ ជា​ពិសេស​ត្រូវ​ធានា​ថា​តើ​មាន​ឯកសារ​គ្រប់គ្រាន់ និង​បាន​ចុះបញ្ជី​ជា​មុន​ហើយ​ ឬ​នៅ​មុន​នឹង​ផ្តល់ លិខិតអនុញ្ញាត​ឱ្យ​នាវា​ចូល​ទៅ​តាម​បណ្តា​កំពង់​ផែ ដើម្បី​ជៀសវាង​បញ្ហា​នៅ​ពេល​ក្រាយ ៕ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9511332