Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សុខ​របស់​គ្រហស្ថ​ខុស​ពី​សុខ​របស់​អ្នកបួស

តាម​ទស្សនៈ​ព្រះពុទ្ធ​សាសនា សេចក្តីសុខ​របស់​អ្នកបួស​និង​គ្រហស្ថ​មាន​លក្ខណៈ​ខុស​គ្នា​គឺ សុខ​របស់​អ្នកបួស​ដោយ​ការ​ប្រតិបត្តិ​ត្រៃសិក្ខា​(​សីល សមាធិ បញ្ញា​)​ដ៏​ត្រឹមត្រូវ​ត្រង់​តាម​គន្លង​ធម៌​វិន័យ​គឺ​មិន​ជាប់ជំពាក់​ដោយ​គ្រឿង​អាមិស​ឡើយ ចំណែក​សុខ​របស់​គ្រហស្ថ​មាន​៥​យ៉ាង​គឺ​៖

១-​សេចក្តីសុខ​ព្រោះ​មានទ្រព្យ​សម្បត្តិ មាសប្រាក់​បរិបូណ៌ ។

២-​សេចក្តីសុខ​ដែល​កើត​ពី​ការ​បាន​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ដោយ​ក្តី​សប្បាយ​រីករាយ​ចិត្ត ។

៣-​សុខ​ព្រោះ​គ្មាន​ជាប់បំណុល ដោយ​ការ​មិន​ជំពាក់​ប្រាក់​គេ ។

៤-​សុខ​កើត​ពី​ការ​ប្រព្រឹត្ត​តាម​គន្លង​ធម៌ មានការ​ងារ​សុចរិត​ធ្វើ​ជា​បង្គោល​ជាប់លាប់​សម្រាប់​ធានា​ដល់​ការ​រស់នៅ ។

៥-​សុខ​កើត​អំពី​សេចក្តី​ស្ងប់ មិន​មាន​ភាព​វឹកវរ​ច្របូកច្របល់ មិន​មាន​ភាព​ក្តៅក្រហាយ គ្មាន​សង្គ្រាម គ្មាន​ការ​លំបាក គ្មាន​សេចក្តី​ទុក្ខ​ញុំ​ា​ញី ។

សុខ​របស់​គ្រហស្ថ​ទាំង​៥​ចំណុច​នេះ​ជា​សេចក្តីសុខ​ដែល​មិន​អាច​ខ្វះ​បាន តែបើ​ខ្វះ​ចំណុច​ណាមួយ​ក្នុង​ចំណោម​មាតិកា​ទាំងនេះ​ក៏​មិន​អាច​ឈ្មោះ​ថា​រស់នៅ​ដោយ​សុខសាន្ត​ពេញ​បរិបូណ៌​បាន​ឡើយ ។ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9511286