Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត​ផ្លា​ក​លេខ AT ក្រោម​របប​គយ​នាំ​ចូល​បណ្តោះអាសន្ន​តម្រូវ​ឱ្យ​​ដូរ ឬ​រង​ការ​ផាកពិន័យ

រាជធានី​ភ្នំពេញ ៖ តើ​ផ្លា​ក​លេខ AT ក្រោម​របប​គយ​នាំ​ចូល​បណ្តោះអាសន្ន និង​ផ្លា​ក​លេខ​ភ្នំពេញ​សេរី​អក្សរ AT ខុស​គ្នា​ដូច​ម្តេច? ចុះ​ផ្លា​ក​លេខ​ដែល​មាន​សេរី​អក្សរ AT តើ​តម្រូវ​ឱ្យ​ប្តូរ​ថ្មី ឬ​អាច​ប្រើប្រាស់​បាន?

យោង​តាម​ការ​បង្ហាញ​ពី​ភាព​ខុស​គ្នា​ផ្លា​ក​លេខ AT ក្រោម​របប​គយ​នាំ​ចូល​បណ្តោះអាសន្ន និង​ផ្លា​ក​លេខ​ភ្នំពេញ​សេរី​អក្សរ AT របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ពន្យល់​ដូចនេះ​ថា សម្រាប់​រថយន្ត​ដែល​មាន​បំពាក់​ផ្លា​ក​លេខ​រាជធានី​-​ខេត្ត សេរី​អក្សរ AT គឺ​អាច​ប្រើប្រាស់​បាន​ធម្មតា មិន​តម្រូវ​ឱ្យ​ប្តូរ​ថ្មី​នោះ​ទេ​។ ផ្លា​ក​លេខ​មាន​ទម្រង់ ភ្នំពេញ 2AT – 0000 មាន​ផ្ទៃ​ពណ៌​ស អក្សរ​និង​លេខ​ពណ៌​ខៀវចាស់ សម្រាប់​យានជំនិះ​ជា​របស់​ម្ចាស់​កម្មសិទ្ធិ​យានជំនិះ​ជា​រូបវន្ដបុគ្គល នីតិបុគ្គល ឬ​សហកម្មសិទ្ធិ​យានជំនិះ សម្រាប់​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​។

ក្រសួង​បាន​បន្ត​ថា​ចំពោះ ផ្លា​ក​លេខ​រថយន្ត AT ក្រោម​របប​គយ​នាំ​ចូល​បណ្តោះអាសន្ន ដែល​តម្រូវ​ឱ្យ​ប្តូរ និង​ធ្វើការ​ផាកពិន័យ​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​មក​បន្ត​សុពលភាព​នោះ មាន​ទម្រង់ AT20 2–0000 មាន​ផ្ទៃ​ពណ៌​លឿងទុំ អក្សរ​និង​លេខ​ពណ៌​ស សម្រាប់​យានជំនិះ​នាំ​ចូល​បណ្តោះអាសន្ន​តាម​របប​ព្យួរ​ពន្ធ ឬ​ក្រោម​របប​គយ​នាំ​ចូល​បណ្តោះអាសន្ន​។ ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​ប្រភេទ​នេះ មាន​សុពលភាព​ប្រើប្រាស់​តែ​មួយ​ឆ្នាំ​គត់ ដោយ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ នៃ​ឆ្នាំ​នីមួយ​ៗ និង​ត្រូវ​បន្ត​សុពលភាព​រៀង​រាល់​ឆ្នាំ​។ យានជំនិះ​ដែល​បំពាក់​ផ្លា​ក​លេខ​ប្រភេទ​នេះ មិន​អាច​ប្រកប​អាជីវកម្ម​ខុស​ពីមុខ​សញ្ញា​អនុគ្រោះ​ឡើយ​។ យានជំនិះ​ដែល​បំពាក់​ផ្លា​ក​លេខ​ប្រភេទ​នេះ មិន​អាច​ប្រកប​អាជីវកម្ម​ខុស​ពីមុខ​សញ្ញា​អនុគ្រោះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទាក់ទិន​នឹង​ផ្លា​ក​លេខ​នេះ​ដែរ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្លាប់​បាន​ចេញ​សេច​ក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី ១៨ ខែ មីនា ឆ្នាំ ២០២០ ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ ដោយ​ក្រសួង​ក្នុង​នោះ មាន​សេវា​សាធារណៈ​មួយ​ចំនួន​តម្រូវ​ឱ្យ​មានការ​បង់​ផាកពិន័យ​ចំពោះ​ការ​យឺតយ៉ាវ​លើស​ពី ៣០​ថ្ងៃ​ឡើង​ទៅ​ក្នុង​ការ​បន្ត​សុពលភាព​។ ក្រសួង​នឹង​អនុវត្ត​ការ​ផាកពិន័យ​នេះ ដោយ​គិត​ចាប់តាំងពី ថ្ងៃ​ទី១ ខែ កក្កដា ឆ្នាំ ២០២០ ចំពោះ​ភាពយឺត​យ៉ាវ ឬ​មិន​បាន​មក​បន្ត​សុពលភាព​លើ​ការ​ប្រើប្រាស់​សេវា​សាធារណៈ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវគោក តាម​ការ​កំណត់​របស់​ក្រសួង រួម​មាន ៖

១)- លិខិតអនុញ្ញាត ឱ្យធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន

២)- ការ​ចុះបញ្ជី​រថយន្ត​ផ្លា​ក​លេខ AT ឡើង​វិញ

៣)- ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ និង​អាជីវកម្ម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត

៤)- បណ្ណ​បើកបរ​យានយន្ត វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​គ្រូបង្រៀន​បើកបរ​យានយន្ត និង​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​បង្រៀន​បើកបរ​យានយន្ត​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9511281