Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវជាតិលេខ៣ នឹងបញ្ចប់ទៅតាមគម្រោង នៅឆ្នាំ២០២២

រាជធានី​ភ្នំពេញ៖សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ​២០២០ នេះ​ថា ផ្លូវជាតិ​លេខ​៣​នឹង​បញ្ចប់​ការ​សាងសង់ ទៅ​តាម​គម្រោង​ផែនការ​ដោយ​គ្មាន​ការ​រំខាន ពី​ជំងឺ​កូ​វី​ដ​-១៩ គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣ គិត​រហូត​មក​ដល់​ពេល​នេះ​គឺ​សម្រេច​បាន​ប្រមាណ​ជាង ៧០%​ហើយ ដែល​គ្រោង​នឹង​បញ្ចា​ប់​នៅ​ក្នុង​ឆ្នាំ​២០២២ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា «​ទោះបីជា​ពេល​នេះ បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ កំពុង​រាតត្បាត​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ខ្លះ​ក៏​ដោយ ក៏​សកម្មភាព​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៣​នៅ​តែ​បន្ត​កសាង​យ៉ាង​សកម្ម​អោយ​បាន​ចប់​ទៅ​តាម​គម្រោង​ផែនការ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា ផ្លូវជាតិ​លេខ ៣ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ អ្នកទេសចរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9511165