មិនសូវជាមានអ្វីចម្លែកទេដែលក្រុមហ៊ុនផលិតរថយន្តប្រណិត និងមានកម្លាំងខ្លាំងត្រូវបានក្រុមហ៊ុនដរទៃយកទៅកែឆ្នៃបន្ថែម Performance ទៀតនោះ។
ដូចជា Mercedes-Benz ក្រៅពី Mercedess-AMG ក៏នៅមាន BRABUS ផងដែរដែលយករថយន្តនោះទៅកែឆ្នៃបន្ថែមទៀត។
សម្រាប់ BMW ក៏មិនសូវខុសគ្នាដែរក្រៅពីរថយន្ត High Performance របស់ខ្លួន (M Series) BMW ក៏មានក្រុមហ៊ុនមួយទៀតយករថយន្តរបស់ពួកគេទៅកែឆ្នៃបន្ថែម។ ខាងក្រោមនេះជារថយន្ត Alpina B7 ដែលផលិតដោយក្រុមហ៊ុន Alpina Burkard Bovensiepen GmbH & Co. KG ដោយកែឆ្នៃទៅលើរថយន្ត BMW 7-Series។
ម៉ាស៊ីន Turbo ភ្លោះ 4.4-litre V8 ដែលបំពាក់នៅលើ Alpina B7 ត្រូវបានតម្លើងដោយដៃ នៅក្នុងរោងចក្រ Alpina ផ្ទាល់ក្នុងប្រទេសអាល្លឺម៉ង់ រួចពួកគេបានបញ្ជូនម៉ាស៊ីនទៅកាន់រោងចក្រ BMW ក្នុងការរៀបចំដាក់ចូលរថយន្តហើយក៏ត្រូវបានបញ្ជូលមកកាន់ Alpina វិញដើម្បីបញ្ចប់ជាផលិតផលសម្រេច។
មិនបាច់រៀបរាប់ច្រើនទេ ចង់ដឹងថា Alpina B7 មានអ្វីខុសប្លែកពី BMW 7-Series ខ្លះសូមមើលរូបភាពខាងក្រោម។
Facebook.com/TayAutoCambodia