Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោ​ពីរ​ដែល​ជី​កកាយ​ឃើញ​ ម្ដុំ​មាត់​ទន្លេ​អាច​ជា​តោ​មុខ​វិមាន​លោក​ទេសាភិបាល​បារាំង​

តោ​ថ្ម​បុរាណ​ពីរ​ដែល​គេ​ជីក​កកាយ​ឃើញ​នៅ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ហៅ​កាត់​ CDC នោះ​ ការពិត​ការ​ពិត​អាច​ជា​តោ​ដែល​នៅមុខ​វិមាន​លោក​ទេសាភិបាល​បារាំង​ប្រចាំ​កម្ពុជា។​

កាល​ក្នុង​រាជ្យ​សម្ដេច​ព្រះ​នរោត្តម នៅ​មុខ​វិមាន​លោក​ទេសាភិបាល​នេះ​មាន​ដំណាក់​ផែ​ថ្ម​មួយ។​ ដំណាក់ផែ​ថ្ម​នេះ​សាង​ឡើង​សម្រាប់​ឱ្យ​កប៉ាល់​លោក​ចត និង​សម្រាប់​នា​វា​ធំ​តូច​។ ​ពី​មុន​ទីតាំង CDC​ ជា​ព្រះបរមរាជវាំង​ព្រះករុណា​ពញា​យ៉ាត​មក​ដល់​បន្តិច​ទីតាំង​នេះ​ក្លាយ​ជា​វត្ត​ធម្ម​លង្កា​មុន​ពេល​វាយ​កម្ទេច​ និង​ប្ដូរ​ទីតាំង។​

ការ​សន្និដ្ឋាន​នេះ​ដោយ​សម្អាង​លើ​រូបថត​មួយ​សន្លឹក​ដែល​ថត​អំឡុង​ឆ្នាំ​១៨៩៥​ ចុង​សតវត្ស​ទី​១៩​ បង្ហាញ​ពី កំពង់​ទឹក ឬ​ផែ​មុខ​វត្ត​លង្កា​​ចាស់​​​​ មាន​តោ​ថ្ម​២​មាន​ភិនភាគ​ដូចគ្នា​បេះបិទ​នឹង​តោ​ដែល​គេ​កាយ​រក​ឃើញ​នៅ​ទីតាំង​ម្ដុំ​នោះ៕ ​

from: https://tnaot.com/km/m/detail/article/9697483