Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ទូចពេលវេលា

អាយុដើមក្បាល៣ ជាវ័យមិនអាចថាចាស់ឬក្មេងពេកទេ តែជាវ័យពេញកម្លាំងនិងសមត្ថភាពក្នុងការបំពេញការងារឬប្រកបមុខរបររកសុី។ ផ្ទុយស្រឡះ មួយសប្តាហ៍មានតែការសម្ងំនៅក្នុងផ្ទះ គ្មានការងារធ្វើ មានតែពេលទំនេរ ដកដង្ហើមចោល។ ជីវិតអើយ!ជីវិត! 

កាលពីក្មេង យុវវ័យឈាមរាវ ធ្លាប់គិតថាខំប្រឹងរៀន រួចរៀនចប់មានការងារធ្វើ នឹងមានលុយកាក់គ្រប់គ្រាន់អាចកសាងគ្រួសារបាន។

រៀនចប់ពិតមែន បានពិន្ទុល្អពិតមែន តែពេលទៅរកការងារ គេតម្រូវការបទពិសោធន៍ គ្មានបទពិសោធន៍ មានតែសញ្ញាបត្រ ត្រូវចាប់ផ្តើមធ្វើការពីសូន្យដូចគេដែរ។ តែមិនអស់សង្ឃឹមទេ គិតថាយើងមានសមត្ថភាពពិត មេល្អគេអាចមើលយើងឃើញជាមិនខាន ការអត់ធ្មត់ ការខិតខំប្រឹងប្រែងធ្វើការរបស់យើង ប្រាកដធ្វើឲ្យមេសម្រេចបំពេញសេចក្តីប្រាថ្នាផ្តល់តួនាទីតំណែងដែលយើងប្រាថ្នាជាក់ជាមិនខាន។

ឆ្នាំ២០២០ ឆ្នាំដែលគិតថាជាឆ្នាំសិរីជាមួយតួនាទីថ្មី ប្រែត្រូវរលាយ ជាមួយការចាប់ផ្តើមពីចំនុចសូន្យមកវិញ ព្រោះតែគ្រោះកាចចង្រៃពីបងធំកូវីត-១៩ បង្ខំចិត្តឲ្យក្រុមហ៊ុនដែលខ្ញុំកំពុងបំពេញការងារ បិទទ្វារ។

នរណាខ្លះជួបរឿងបែបនេះខ្លះ? 

តែសួរវិញថា យើងព្រមចុះចាញ់នឹងវាទេ?

ចាញ់ឬឈ្នះ វាមិនសំខាន់នៅពេលនេះទេ តែអ្វីដែលស្តាយគឺពេលវេលាដែលយើងខំប្រឹងសាងវាកន្លងមក។

រឿងរ៉ាវលើកនេះវាផ្តល់មេរៀនឲ្យយើងគឺ លុយកាក់វាមិនពិបាករកទេ តែពេលវេលាដែលបាត់ហើយ គឺបាត់ហើយ ទោះបីជាមនុស្សម្នាក់ៗមានពេលវេលាស្មើគ្នា គ្មានអ្នកណាម្នាក់លើសឬខ្វះគ្នាឡើយ ពោលគឺ១ថ្ងៃ ២៤ម៉ោងពេញ មិនលើសឬខ្វះឡើយ។ ប៉ុន្តែជីវិតយើងពេលនេះ ប្រៀបដូចជាការស្ទូចពេលវេលា សំខាន់ថាយើងប្រើនុយបែបណាដើម្បីចាប់ពេលវេលាអោយបាន?

ពេលចាប់បានពេលវេលាហើយ សូមញញឹមឡើង ហើយសូមកុំភ្លេចចងចាំអីដែលកើតឡើងពីមុន នោះយើងនឹងឲ្យតម្លៃពេលវេលាលើកនេះខ្លាំងជាងមុន រក្សាវាឲ្យបានល្អ ព្រោះអ្នកប្រាកដថា អ្នកនឹងត្រូវចំណាយអ្វីច្រើនប៉ុណ្ណាទើបអាចចាប់វាបានម្តងទៀត!

from: https://tnaot.com/km/m/detail/article/9696353