Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្វី​ដែល​អ្នក​មិន​គួរ​ចែករំលែក​ជាមួយ​ចៅហ្វាយ​របស់​អ្នក​ដាច់ខាត

ការ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ចៅហ្វាយ​ជា​ចំណុច​សំខាន់​មួយ​សម្រាប់​បុគ្គលិក​គ្រប់​វិស័យ​ទាំងអស់ ប៉ុន្តែ​មានរឿង​ខ្លះ​មិន​គួរ​លឺ​ទៅ​ដល់់​ចៅហ្វាយ​របស់​អ្នក​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ឱកាស​ការងារ​របស់​អ្នក​នៅ​ថ្ងៃ​មុខ​បាន​។ ខាងក្រោម​គឺជា​រឿង​ដែល​អ្នក​ត្រូវ​ជៀសវាង​និយាយ​ជាមួយ​ចៅហ្វាយ​របស់​អ្នក​ដាច់ខាត​៖

១. អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក

ប្រសិនបើ​អ្នកមាន​អាជីវកម្ម​ដែល​រក​ប្រាក់​ចំណូល​ឲ្យ​អ្នក​បាន​នឹងនរ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​នោះ អ្នក​គួរតែ​ជៀសវាង​និយាយ​ពី​រឿង​នេះ​ប្រាប់​ចៅហ្វាយ​របស់​អ្នក​។ មូលហេតុ​គឺ​មក​ពី​វា​អាច​ធ្វើ​ឲ្យ​ចៅហ្វាយ​របស់​អ្នក​គិត​ថា​អ្នក​មិន​ផ្តល់​តម្លៃ​លើ​ការងារ​របស់​អ្នក​ខ្លាំង​ព្រោះ​អ្នកមាន​ប្រភព​ចំណូល​មួយទៀត​ដែល​នឹងនរ​ដែរ​។

២. ការ​នឿយហត់​ព្រោះតែ​ការ​រៀនសូត្រ

វា​មិនមែន​ជា​បញ្ហា​ទេ​ក្នុង​ការ​ដើរ​ចូល​ការិយាល័យ​ដោយ​ទឹកមុខ​នឿយហត់​ព្រោះតែ​មិន​បាន​ចូល​ដំណេក​បាន​គ្រប់គ្រាន់​។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ជៀសវាង​ការ​រអ៊ូរទាំ​ដាក់​ចៅហ្វាយ​របស់​អ្នក​ទាក់ទិន​នឹង​ការ​ដែល​នៅ​ដល់​យប់​ជ្រៅ ឬ​នៅ​រៀន​ដើម្បី​ត្រៀមប្រឡង​។ វា​អាច​បង្ហាញ​ថា​អ្នក​មិន​ចេះ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ ឬ​អ្នក​កំពុង​តែ​រៀន​ការងារ​ថ្មី​។

៣. មូលហេតុ​ដែល​អ្នក​ចាក​ចេញពី​ការងារ​មុន

ប្រសិនបើ​អ្នកមាន​មូលហេតុ​សម​ហេតុ​សម​ផល​ពេល​ដែល​ចាក​ចេញពី​ការងារ​ចាស់ ដូច​ជា​ការ​ប្តូរ​លំនៅ​ដ្ឋា​ន ការ​ចង់​ដក​បទ​ពិសោធន៍​ថ្មី​ៗ ឬ​ការ​ទទួល​បាន​សំណើរ​ល្អ​ពី​ក្រុមហ៊ុន​ឬ​ស្ថាប័ន​មួយទៀត​នោះ វា​មិនជា​បញ្ហា​ក្នុង​ការ​ចែករំលែក​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​មូលហេតុ​ផ្សេង ដូច​ជា​ការ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ចៅហ្វាយ ឬ​មិត្ត​រួមការ​ងារ​នៅ​កន្លែង​ចាស់​នោះ អ្នក​គួរតែ​ជៀសវាង​ការ​ចែករំលែក​ច្រើន​ពេក​។

ទោះជា​ការ​កុហក​ច្រើន​ពេក​អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​អ្នក​និង​ចៅហ្វាយ​របស់​អ្នក​ពិតមែន​ក្តី អ្នក​ក៏​មិន​គួរ​ស្មោះត្រង់​ពេក​ដូច​មិត្តភក្តិ​នឹង​គ្នា​ដែរ​ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9696194