Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យក​រថយន្ត​ប្រគេន​ព្រះសង្ឃ​លើ​វិហារ​សាលាឆាន់​នៅ​តែ​ជា​ច​ម្ង​ល់​របស់​មហាជន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​ការ​រិះគន់​ខ្លាំង​ៗ​ពី​សំណាក់​មហាជន​នៅ​លើ​បណ្តាញ​សង្គម ដោយ​ប្តី​ប្រពន្ធ​មួយគូរ​បាន​យក​រថយន្ត​ទៅ​ប្រគេន​ព្រះសង្ឃ​ដល់​លើ​វិហារ​សាលាឆាន់​នោះ លោក ប៉ែន វិបុល ដែល​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា​ក៏​បាន​ធ្វើការ​បកស្រាយ​ភ្លាម​ៗ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក ដោយ​បញ្ជាក់​ថា ក្នុង​រូបភាព​នេះ​ប្រហែលជា​អាច​ខ្វះខាត​បច្ចេកទេស​ពី​ការ​រៀបចំ​អោយ​បាន​សមរម្យ ។

ខ្ញុំ​ធ្លាប់​ឃើញ ក៏​ដូច​ជា​ច្បាប់​សាសនា​បាន​ចែង​ដែរ ចូល​វត្ត​ឲ្យ​ដោះ​មួក បើ​ចូល​ព្រះ​វិហារ យក​ទេយ្យទាន ទៅ​ប្រគេន​ព្រះសង្ឃ ត្រូវ​ដោះ​ស្បែកជើង​ទុក នៅ​ក្រៅ​សាលា ឬ​ព្រះ​វិហារ​…​ប៉ុន្តែ​ហេតុ​អី ឯកឧត្តម​បែរជា​គាំទ្រ ឲ្យ​អ្នកមាន​លុយ អាច​បើកឡាន​ចូល​ថ្វាយ ក្នុង​ព្រះ​វិហារ​បាន​…​បើ​អនុវត្តន៍​របៀប​នេះ​….​ថ្ងៃក្រោយ សាសនាព្រះពុទ្ធ ដែល​ជា​សាសនា​រដ្ឋ នៅ​កម្ពុជា នឹង​ត្រូវ​រលាយ​បាត់ ដោយសារ​ឥទ្ធិពល​លុយ និង លាភសក្ការៈ​ហើយ​។

ចំណែក​លោក​ព្រំ សាន ដែល​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន ក៏​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​លោក​ថា «​គោរព​ជូន ឯកឧត្តម ប៉ែន វិបុល និង​ស្នើ​សូម​មតិ​ថា ប្រសិនបើ​ឯកឧត្តម ក្នុង​នាម​ជា​ឧត្តមមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម័យ​តេ​ជោ​សែន ឆ្នាំ​២០២០ ដែល​ប្រកាន់​យក​បាវចនា​ជាតិ​ថា «​ជាតិ​-​សាសនា​-​ព្រះ​មហា​ក្ស​ត្ស​»…​សាសនា ដែល​ចារ​ចូល​ជា​បាវចនា​ជាតិ គឺ​សាសនាព្រះពុទ្ធ ..​តាម​ការ​សរសេរ​របស់​ឯកឧត្តម គឺ​មាន​ន័យ​ថា អ្នកមាន​លុយ មាន​ឡាន ថ្វាយ​ព្រះសង្ឃ គឺ​អាច​បើកឡាន ចូល​ប្រគេន​ដល់ ព្រះ​វិហារ ឬ ព្រះធម៌​សាលា​បាន​…​ចឹ​ង​សូម​ឯកឧត្តម ក្លាហាន​ប្រកាស​ជា​ចំហ បំពាន​លើ​ច្បាប់​សាសនា បំពាន​លើ​ព្រះ​មហា​ក្ស​ត្ស បំពាន​លើ​ច្បាប់រដ្ឋធម្មនុញ បំពាន​លើស​ម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ទៅ0x017d7​?​?​?​?​?​? » ។ទោះបីជា​មានការ​បកស្រាយ​ពី​សំណាក់​លោក​អនុរដ្ឋលេខាធិការ​រូប​នេះ​ក៏​ដោយ ក៏​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​នៅ​តែ​បញ្ចេញ​ប្រតិកម្ម​ដោយ​លើក​ឡើង​ថា បើ​អនុវត្តន៍​របៀប​នេះ ថ្ងៃក្រោយ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​នឹង​ត្រូវ​រលាយ​បាត់ ដោយសារ​តែ​ឥទ្ធិពល និង​លាភសក្ការៈ​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​មានការ​បកស្រាយ ណាមួយ​ពី​លោក​ប៉ែន វិបុល សំ​ណេ​របក​ស្រាយ​របស់​លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ​ធម្មការ និង​សាសនា ខណៈ​ពេល​នេះ​លោក​ក៏​បាន​លុប​ចោល​វិញ បន្ទាប់​ពី​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ៕ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9695282