Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មាត្រា៦-៧​ថ្មី ពិន័យ​យានយន្ត​គ្រប់​ប្រភេទ ដែល​ស្លាក​លេខ រលុប​លេខ បាក់​ផ្លា​ក ឬ​រចនា​ខុស​ពី​លក្ខណៈ​ដើម

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ នាយកដ្ឋាន​នីតិកម្ម បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចំពោះ​ម៉ូតូ ឬ យានយន្ត​គ្រប់​ប្រភេទ ដែល​មាន​ស្លាក​លេខ រលុប​លេខ បាក់ បាត់​លេខ ឬ រចនា​ខុស​ពី​លក្ខណៈ​ដើម សូម​ប្រញាប់​ទៅ​ប្តូរ​ថ្មី ជា​ជាង​ត្រូវ​ប៉ូលិស​ផាកពិន័យ ។

តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​នីតិកម្ម បានអោយ​ដឹង​ថា បើ​យោង​តាម​មាត្រា ៦-៧​ថ្មី ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ម៉ូតូ ឬ រ៉ឺ​ម៉ក (​កង់​៣ ឬ កង់​៤ ) ត្រូវ​ពិន័យ​ជា​ប្រាក់ ១២០,០០០​រៀល រថយន្ត ធុន​ស្រាល ត្រូវ​ពិន័យ ១៨០,០០០​រៀល និង​រថយន្ត ធុន​ធ្ងន់ ត្រូវ​ពិន័យ ៣៧៥,០០​រៀល ក្នុង​ករណី​យ​ដែល ប្រើ​ផ្លា​ក​លេខ​សម្គាល់​យាន ដែល​រចនា​ខុស​ពី​លក្ខណៈ​ដើម រលុប​លេខ បាក់​ផ្លា​ក បាត់​លេខ ដាក់​សម្ភារៈ វត្ថុ​ផ្សេង​ៗ​បាំង៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9695251