Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋក្រីក្រជួបវិបត្តិកូវីដ១៩ ជាង​៣​ពាន់​គ្រួសារ​​បាន​ទទួល​​ការឧបត្ថម្ភ

ខេត្ត​ប៉ៃលិន៖ ប្រជាពលរដ្ឋក្រីក្រ ដែលជួបវិបត្តិកូវីដ១៩ នៅខេត្តប៉ៃលិនប្រមាណជាង៣ពាន់គ្រួសារ បានទទួលការឧបត្ថម ពី​​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​ក្នុងពេលថ្មីៗនេះ ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

​លោក​​ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​បន្ត​អំពាវនាវ​ដល់​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ទាំងអស់ ​ប្រុង​ប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ១៩ ដោយ​ត្រូវ​បង្កើន​អនាម័យ​សុខភាព​រស់នៅ​ឱ្យ​បាន​ល្អ កុំ​ធ្វេសប្រហែស ត្រូវ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ជា​ប្រចាំ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​កម្ចាត់​មេរោគ និង​បាក់តេរី​ផ្សេង​ៗ ។

បើ​មានការ​សង្ស័យ​ទៅ​លើ​អ្នក​ណា​ម្នាក់ ឬ​ចំពោះ​ខ្លួនឯង​ផ្ទាល់ សូម​ប្រ​ញ៉ាប់​ទូរស័ព្ទ​មក​លេខ​១១៥ ឬ​មក​កាន់​មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​បំផុត ឬ​រាយការណ៍​មក​អាជ្ញាធរ​ភូមិ ឃុំ ដើម្បី​បញ្ជូន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ ។ សូមកុំ​ចម្លងរោគ​ពី​យើង​ទៅ​គេ ហើយ​ក៏​កុំ​ចម្លងរោគ​គេ​មក​ក្រុម​គ្រួសារ​យើង កន្លែង​ណា​ដែល​មិន​ចាំបាច់​ទៅ សូម​កុំទៅ ជា​ពិសេស​កន្លែង​ដែល​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន និង​សូម​ស្តាប់​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ជាប់​ជា​និច្ច ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ក្រុមការងារ​ចុះ​ចែក​អំណោយ​​នៅ​ភូមិ​ប៉ា​ង​រលឹម ភូមិ​អូរ​ខ្ទីង ភូមិ​ក្រចាប់​លើ ភូមិ​ភ្នំ​រាំង ភូមិ​ក្រចាប់ ភូមិ​ស្លេវ ភូមិ​ភ្នំ​ដំបង រីឯ​នៅ​រសៀល​ថ្ងៃ​ដដែល​ក្រុមការងារ​ចុះ​ចែកអំណោយ​​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រៃ​មង្គល ភូមិ​សួស្តី ភូមិ​អូរ​ប្រើស ភូមិ​ដីក្រហម ភូមិ​កូនភ្នំ ភូមិ​ខ្លុង ភូមិ​អូរ​តា​វ៉ៅ និង​ភូមិ​ក្បាល​ព្រ​លាន៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9510557