ពលករចំណាកស្រុកពីប្រទេសថៃ និងអ្នកដែលបាត់បង់ការងារធ្វើ នៅក្នុងវិស័យសេវាកម្ម បាននាំគ្នាវិលទៅស្រុកកំណើត ដើម្បីចូលទៅក្នុងវិស័យកសិកម្ម។ នេះបើយោងតាមការថ្លែងឱ្យដឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃ ២១ កក្កដា ឆ្នាំ២០២០ សម្តេចហ៊ុន សែនបានឱ្យដឹងថា ពលករចំណាកស្រុកពីប្រទេសថៃ១០ម៉ឺននាក់បានវិលចូលវិស័យកសិកម្ម រីឯអ្នកបាត់បង់ការងារធ្វើនៅក្នុងវិស័យសេវាកម្ម ក៏បានវិលមកស្រុកកំណើតជាមួយនឹងការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលផងដែរ។
សម្តេចហ៊ុន សែនបានបញ្ជាក់ថា” យើងនៅមានការងារធ្វើ ក្នុងវិស័យកសិកម្ម” ។
ដោយឡែកគ្រួសារក្រីក្រ បានរកឃើញបន្ថែមចំនួន៥ម៉ឺនគ្រួសារថែមទៀត”៕ ដោយ៖ ឃួន លក្ខិណា