ភ្នំពេញៈ ជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយជនរងគ្រោះ បានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកផ្ទុប ទៅនិងរានទេត្តាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីនាក់ហើយជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលចំណែកជនរងគ្រោះត្រូវ បានប្រជាពលរដ្ឋខលហៅរថយន្តសង្រោះបន្ទាន់ដឹកយកទៅបន្ទីពេទ្យ តែជាអកុសលស្លាប់ម្នាក់ពេលបញ្ជួនដល់ពេទ្យ។
ហេតុការណ៍នេះបានកើតឡើង នៅវេលា ម៉ោង១២ យប់ រំលងអធ្រាត្រឈានចូល ថ្ងៃ ទី២១ ខែ កក្ដដាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ក្នុងសង្កាត់ទឹកល្អ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រភពព័ត៌មាននាក់ឃើញហេតុការណ៍បានដឹងថានៅមុនពេល កើតហេតុគេឃើញយុវជនពីនាក់មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង ម៉ាកវេវ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GP-2308បើកបរដោយយុវជនពីនាក់ ៕
ក្នុងទិសដៅត្បួងទៅជើងលុះមកដល់កន្លែងកើតហេតុ ស្រាបតែលិចមុខជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមកពីក្រោយបានធ្វើសកម្មភាពធាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យម៉ូតូរេចង្កូតជ្រុលទៅបុករានទេវតាពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះទាំងពីនាក់រងរបួសយ៉ាងធ្ងន់ធ្ងរភ្លាមនោះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានប្រជាពរឃើញក៏នាំគ្នាទៅមើលហើយក៏បានទំនាក់ទំនងហៅរថយន្តដឹង ជនរងគ្រាះយកទៅមន្ទីពេទ្យភ្លាមៗតែជាអកុសលត្រូវបានស្លាប់ម្នាក់ពេល បញ្ជូនដល់មន្ទីរពេទ្យចំណែកម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសាច់ញាតិមកមើលនៅឯមន្ទីរពេទ្យនាក់របួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំណែងបុរសម្នាក់ទៀតស្លាប់ត្រូវបានសមត្ថកិច្ចធ្វើ កំណត់ហេតុប្រគល់ ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ផេង ភាព