Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ច​រិ​តពិត​របស់ខ្មែរពេល​ស្រវឹង ​៖ ទោះស្រវឹង​យ៉ាងណាក៏​ខ្មែរ​ដើម​មិន​ឈ្លោះ​ទាស់ទែង​គ្នា​ដែរ

ការ​ពិសារ​ស្រា គឺ​ផ្តល់​គុណវិបត្តិ​ច្រើន​ជាង​គុណស​ម្ប​តិ្ត ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា អ្នក​ពិសា​ស្រា នៅ​តែ​មាន​ចំនួន​ច្រើន​ទូ​ទាំង​ពិភពលោក​ ។ ចំណែកឯ​ប្រទេស​កម្ពុជា​របស់​យើង ក៏​មានការ​និយម​ផឹកស្រា​តាំងពី​បុរាណកាល​មក ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កូន​ខ្មែរ​មួយ​ចំនួន ដែល​កំពុង​ពិសា​ស្រាប​ច្នុ​ប្បន្ន​នេះ ហាក់ដូចជា ​មិន​បានដឹង​អំពី​ច​រិ​ត​ខ្មែរ​ពិតប្រាកដ ពេល​ស្រវឹង​នោះ​ទេ ។ នេះ​ជា​ការ​បកស្រាយ​ក្នុង​វី​ដេ​អូ របស់​ប្អូនស្រី ឡៅ ដា​នេសហ​ស្ថាបនិក​ក្រោម​តង់ ក្នុង​ខេត្តសៀមរាប​ ។

ប្អូនស្រី ឡៅ ដា​នេ បាន​បន្ត​ថា គាត់​សូម​ចែករំលែក​ចំណេះដឹង​ទូទៅ​ក្រោម​ប្រធានបទ «​ច​រិ​ក​ខ្មែរ​ពិត​ពេល​ស្រវឹង​» ។ ប្អូនស្រី ឡៅ ដា​នេ បាន​និយាយ​ថា «​នៅ​ក្នុង​សៀវភៅ «​មត៌ក​វប្បធម៌​មន​-​ខ្មែរ​» របស់​លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ ត្រង់​ទំព័រ​១៤៨ បាន​រៀបរាប់​ពី​ច​រិ​ក​បងប្អូន​ជនជាតិភាគតិច ឬ​ខ្មែរ​ដើម​នៅ​ពេល​ដែល​ពួក​គេ​ស្រវឹង ​។

លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ បាន​បង្ហាញ​ថា ទោះបីជា​ស្រវឹង​យ៉ាងណា​ក៏​ដោយ ក៏​ខ្មែរ​ដើម​មិន​ឈ្លោះ​ទាស់ទែង​គ្នា​ដែរ​។ លោក​បន្ថែម​ថា ស្រវឹង​កាន់តែ​ខ្លាំង​ជជែក​គ្នា​កាន់តែ​ឮ​តិច នេះ​ជា​ទម្លាប់​មួយ ដែល​មាន​តាំងពី​ដូនតា​មក​»​។

ប្អូនស្រី ឡៅ ដា​នេ បាន​បន្ត​ថា «​យើង​ក្រឡេក​មើ​លម​កប​ច្នុ​ប្បន្ន​វិញ យើង​សង្កេត​ឃើញ​ថា​បញ្ហា​ជា​ច្រើន​កំពុង​តែ​កើតឡើង​ក្នុង​សង្គម​របស់​យើង ​។ បើ​ទោះបីជា​អ្នក​ផឹក​ខ្លះ មិនជា​អ្នក​និយាយ​ច្រើន​ប៉ុន្តែ​សុរាបាន​ចូល​ទៅ​បំផ្លាញ​សុខភាព​របស់​គាត់​បន្តិច​ម្តង​ៗ​ជា​រៀងរាល់ថ្ងៃ​ ។ នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​អ្នក​មើលឃើញ​ជាក់ស្តែង​ដោយ​ខ្លួនឯង ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នក​ដទៃ​ទៀត​ផង​» ​។

សូម​ក្រឡេក​មើល​ចំណុច​តូច​ៗ ដែល​គួរ​យកចិត្តទុកដាក់ តើ​នៅ​ពេល​មាន​ពិធីជប់លៀង​ម្តង​ៗ តើ​អ្នក​ដាក់​កំប៉ុង ឬ​ដប​ស្រា​នៅ​លើ​តុ​បាយ​ទេ? បើ​អ្នក​ដាក់ អ្នក​ត្រូវ​ដឹង​ថា អ្នក​បាន​ក្លាយជា​គ្រូ ដែល​កំពុង​បង្រៀន​កូនប្រុស​ស្រី​របស់​អ្នក​ឲ្យ​ក្លាយជា​អ្នក​ផឹក បើ​ទោះជា​អ្នក​បាន​ហាម​ប្រាណ​ពួក​គេ​មិន​ឲ្យ​ប៉ះ​ប្អូនស្រី ឡៅ ដា​នេ បាន​បន្ថែម​ថា ហេតុផល​ដែល​គាត់​បាន​បង្កើត​វី​ដេ​អូ អប់រំ​ទាំងនេះ ក៏​ព្រោះ​គាត់​ចង់​ចូលរួម​ជា​ការ​ចែករំលែក​ចំណេះដឹង​ទូទៅ បង្ហាញ​អំពី​ច​រិត​ថ្លៃ​ថ្លូ​រ​របស់​ខ្មែរ​នៅ​ពេល​ស្រវឹង ផ្តល់​ជា​គតិ​ដល់​ឪពុក​ម្តាយ​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ឥរិយាបថ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្អូនស្រី ឡៅ ដា​នេ ជា​អតីត​និស្សិត​នៃ​សា​លក​វិទ្យាល័យ​បញ្ញា​សាស្ត្រ និង Bridgewater State University, USA​។ ហើយ​ប​ច្នុ​ប្បន្ន​បន្ត​ថ្នាក់អនុបណ្ឌិត​ផ្នែក​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​នៅ Swinburne University of Technology, Australia ៕ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9510265