Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រយ័ត្នបាតុភូតគ្រោះធម្មជាតិ

យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយមបានប្រកាសថា ប្រទេសកម្ពុជាអាចនឹងមាន​ការប្រែប្រួលអាកាសធាតុ គិតចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ​ភ្លៀងនឹង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​ច្រើន នៅ​តាម​តំបន់​មួយ​ចំនួន ហើយ​អាច​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ។

នៅក្នុង​សេចក្តី​ជូនដំណឹង ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ នេះបាន​ឲ្យ​ដឹង​ថា ក្រសួងធនធានទឹកបានសង្កេត​ឃើញ​ថា ជ្រលង​ស​ម្ពា​សទាប និង​ខ្យល់​មូល​សុង​និរតី​អូស​បន្លាយ និង​មាន​ឥទ្ធិពល​មធ្យម​មក​លើ​កម្ពុជា ។

ស្ថានភាព​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​ នឹងអាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន។ ជាមួយ​គ្នា​នោះ​ក៏​មាន​ផ្នែក​ខ្លះ​អាច​មាន​ភ្លៀង​ខ្លាំង ។

ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ។ និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​វិញ​ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​ធ​ម្យ​ម ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​មានការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​ក​ន្ទ្រា​ក់​ដែល​អាច​នឹង​កើត​មាន​ជាយថាហេតុ​ផង​ដែរ៕ត្នោត

from: https://tnaot.com/km/m/detail/article/9510236