ចាប់តាំងពីព្រះពុទ្ធត្រាស់ដឹងធម៌ក្នុងលោករហូតដល់ទ្រង់ចូលកាន់ព្រះនិព្វាន បំណងធំរបស់ព្រះអង្គចង់ឃើញពិភពលោកបានសេចក្តីសុខ សន្តិសុខ សាមគ្គីភាព កម្ចាត់ទុក្ខភ័យឱ្យមនុស្សទាំងអស់រស់នៅជាមួយគ្នាបានសុខក្សេមក្សាន្ត ។ ហេតុនេះទើបព្រះអង្គបានប្រកាសឱ្យសាសនារបស់ព្រះអង្គដើរតួនាទីសំខាន់ក្នុងការការពារ និងកំណត់សីលធម៌សង្គមបីគោលការណ៍គឺ:
១-ព្រះពុទ្ធសាសនាជួយចាត់ចែងរបៀបវិន័យ និងសីលធម៌សង្គមដោយសមាជិករបស់សង្គមជាអ្នកបដិបត្តិតាមគោលធម៌ គឺតាមឱវាទការអប់រំរបស់សាសនាដែលបានណែនាំឱ្យប្រតិបត្តិត្រឹមត្រូវ ។
២-ពុទ្ធសាសនាបានសាងតម្លៃសង្គមនិងជួយឱ្យស្ថាប័នគ្រួសារ និងស្ថាប័នគ្រប់គ្រងទូទៅបំពេញតួនាទីរួមគ្នាយ៉ាងរឹងមាំថែមទៀត ។
៣-ពុទ្ធសាសនាមានតួនាទីក្នុងការចងភ្ជាប់សង្គមឱ្យក្លាយជាធ្លុងមួយ មានភាពសាមគ្គីដោយសមាជិកប្រកាន់យក ឬបដិបត្តិតាមគោលធម៌ គឺឱវាទរបស់សាសនាដែលមានទិសដៅដូចគ្នា ។
កាលបើពលរដ្ឋក្នុងសង្គមអនុវត្តតាមគោលការណ៍ទាំងបីនេះបានល្អហើយ នឹងនាំឱ្យការរស់នៅក្នុងសង្គមរួមគ្នាបានសុខជានឹងគ្នា សង្គមក៏មានសន្តិភាព ។ដោយ៖ កោះសន្តិភាព