លើកមុនយើងនិយាយទេសភាពដងភ្នំ លើកនេះខ្ញុំលើកអត្ថបទនិយាយពីការជិះទូកគយគន់ទេសភាពព្រៃភ្នំវិញ ហើយលើកនេះក៏មិន Solo ទៀតដូចប្រិយមិត្តនិយាយដែរ គឺលើកនេះទៅជាលក្ខណៈបោះតង់ជាក្រុមជាមួយ Tour Guide (ទេសចរមានអ្នកណែនាំផ្លូវ) វិញម្តង។ ចង់ដឹងថាទេសភាពស្អាតនិងការធ្វើដំណើរជាមួយ Tour Guide មានអារម្មណ៏យ៉ាងម៉េចយ៉ាងណានោះ តោះ! អានទាំងអស់គ្នា។
ការធ្វើដំណើរទៅជាមួយ Tour Guide មានអារម្មណ៏ថាប្លែកៗនិងបរិយាកាសផ្សេងពីទៅជាមួយមិត្តភក្កិឬ ក្រុមគ្រួសារ គឺអាចបានស្គាល់មនុស្សជាច្រើនដែរយើងមិនបានស្គាល់ លើកនេះខ្ញុំសុំលើកទៅជាលក្ខណៈខ្មែរគ្នាឯង លើកក្រោយចាំខ្ញុំនិយាយត្រាវពីការធ្វើដំណើរជាមួយបរទេស។ សម្រាប់ Tour Guide ការនិយាយមានភាពរួសរាយ និងធ្វើអោយបរិយាកាសមានភាពសប្បាយរីករាយ កំបែ្លក ចូលមកការធ្វើដំណើរពីភ្នំពេញទៅកោះកុង គឺយើងជិះតាមផ្លូវជាតិលេខ៤ ដល់ផ្លូវបំបែកស្រែអំបិលគឺយើងបត់ស្តាំទៅខាងកោះកុង អាចប្រើរយៈពេលចន្លោះ៤ទៅ៥ម៉ោង បូករួមទាំងការឈប់សំរាក។
នុះដល់ខេត្តកោះកុងនៃ ឋានសួគ៍តាតៃ យើងបានឃើញនូវទេសភាពព្រៃភ្នំ និងសំលេងសត្វដែលធ្វើអោយយើងមានអារម្មណ៍ថាស្រស់ស្រាយ តែយើងធ្វើការងារធ្លាប់តែហត់នឿយ ដល់ពេលមកសំរាកនៅកន្លែងព្រៃភ្នំបែបនេះ អ្នកទាំងអស់គ្នាគិតទៅមើលរសជាតិ ជាតិប៉ុនណា មើលតែរូបភាពខាងក្រោមក៏ចង់ទៅគយគន់ទេសភាពដែរ។
សម្រាប់អាហារគឺមានបីពេល ជាលក្ខណៈបាយខ្ចប់ស្លឹកចេកមានរសជាតិឆ្ងាញ់ និងជាមួយអាហារជាច្រើនដែលខ្ញុំមិនបានថតយកមក ព្រោះមនុស្សច្រើនពេកមិនហ៊ាន មុនបាយពេលថ្ងៃយើងជិះទូកទៅគយគន់ទេសភាពដែលមានព្រៃឈើពណ៏បៃតងខ្ចី និងភ្នំជាច្រើន ដល់ពេលថ្ងៃរសៀលបន្តិចយើងជិះកាយ៉ាកតាមដងព្រៃភ្នំ គយគន់ទេសភាពម្តងទៀត កុំអោយថាយើងជិះទូកបានគយគន់ទេសភាពមិនអស់ចិត្ត ដាក់អោយជិះទូកកាយ៉ាកមើលព្រៃឈើកោងកាងថែមទៀតកុំអោយស្តាយ។ ពេលល្ងាចមានការជប់លៀងជាមួយលក្ខណៈក្រុម Tour Guide រាំរែកយ៉ាងសប្បាយ។ សម្រាប់ការគេងសំរាក គឺជាលក្ខណៈបោះតង់ តែតង់លំដាប់ VIP មិនមែនកាកតង់ដូចខ្ញុំទៅកំពតទេ ហាហា។ មានរូបភាពខាងក្រោម
សរុបទៅគឺបានទៅលេងម្តងនេះមិនស្តាយលុយទេ សប្បាយកប់មង! បើអ្នកទាំងអស់គ្នាទៅជាមួយប្រាកដជាគិតដូចខ្ញុំដែរហើយ គឺចំណាយតែ 79$ នេះខាង Tour Guide គិតបូកចូលរួមទាំងគេង ទាំងអាហារ និយាយទៅគឺទៅតែខ្លួននិងខោអាវ១កំផ្លេរ គឺរួចជាការស្រេច បើយើងទៅបុគ្គលក៏ចំណោយក្បែរៗនិងដែរ ចឹងតម្លៃប៉ុននិងអាចនិយាយថាគួរសម ម្ហូបឆ្ងាញ់ និងអនាម័យ។ បន្ទាប់ពីបានអានអត្ថបទខ្ញុំរួច តើប្រិយមិត្តមានអារម្មណ៍យ៉ាងម៉េចដែរ? សូមបញ្ចេញមតិអ្នកនៅខាងក្រោម
All rights reserved: Jinghab Vlogger