Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងប្រវតិ្ដសាស្រ្ដបាល់ទាត់ដែលអាចស៊ុតបញ្ចូលទី ៥០គ្រាប់+ ក្នុងលីគ Serie A, La Liga និង Premier League ក្រោយស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតដែល Juventus យកឈ្នះ Lazio ដោយលទ្ធផល ២-១ កាលពីយប់មិញនេះ។
២គ្រាប់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ រកបាននៅនាទីទី៥១ ដោយការទាត់បាល់ពិន័យប៉េណាល់ទី និងនៅនាទីទី៥៤ មុនពេល Ciro Immobile របស់ Lazio តាម១គ្រាប់សងវិញដោយការទាត់ប៉េណាល់ទី។
លទ្ធផលនេះបានធើ្វឲ្យ Juventus ដាច់ក្រុមលេខ២ Inter Milan ចំនួន៨ពិន្ទុ ខណៈ Ronaldo ក៏បានក្លាយជាកីឡាកររកបាន៥០គ្រាប់លឿនជាងគេក្នុង Seire A (៥០គ្រាប់ ក្នុង៦១ប្រកួត) បំបែកកំណត់ត្រាអតីតកីឡាករ Andriy Shevchenko (៥០គ្រាប់ ក្នុង៦៨ប្រកួត)៕
ប្រភព៖ Dailymail