រថយន្តតូចដែលមានតម្លៃសមរម្យអាចបើកបរលើផ្លូវពិបាកបាននោះគឺ Suzuki Jimny។ វាជាផលិតផលរបស់ប្រទេស ជប៉ុនដែលម៉ូឌែលមួយនេះមានទ្វារ2 កៅអី4។
រថយន្តនេះមិនត្រឹមតែជារថយន្តដែលេមានតម្លៃសមរម្យតែប៉ុណ្ណោះទេ ជាពិសេសវាថែមទាំងមានរូបរាងដ៏ទាក់ទាញ តូចគួរអោយស្រលាញ់ ហើយអាចបើកបរ Off-road បានទៀតព្រោះថាកម្ពស់របស់វាខ្ពស់។
ប្រសិនជាយើងគិតដល់រថយន្តដែលខ្ពស់ Off-road ស្រស់ស្អាតនិងមិនស៊ាំភ្នែក យើងប្រហែលជានឹកឃើញដល់ Mercedes G-Class ប៉ុន្តែវាមានតម្លៃថ្លៃពេក តែបើយើងក្រឡេកមកមើលរថយន្តដែលឋិតក្នុងកម្រិតថវិការទាបជាងបន្តិច យើងប្រាកដជាមើលឃើញ JEEP Wrangler តែបើយើងនៅតែត្រូវការរថយន្តដែលមានតម្លៃសមរម្យជាងនឹងទៀតយើងអាចមកមើល Suzuki Jimny នេះបាន។
Jimny មកជាមួយម៉ាស៊ីនចំនុះ 1.5L ដែលផលិតបានកម្លាំងសេះ 100hp@6000rpm នឹងកម្លាំងបង្វិលជុំ 95lb-ft@4000rpm ដែលភ្ជាប់ជាមួយប្រអប់លេខ 5វគ្គលេខដៃ ឬ 4វគ្គអូតូដែលដាក់អោយជ្រើសរើស។ កម្រិតស៊ីសាំងវិញគឺ 6.4L/100km សម្រាប់លេខដៃ នឹង 6.9L/100km សម្រាប់លេខអូតូ។ អាចផ្ទុកចំនុះសាំងរហូតដល់ 40លីត្រ។
Facebook.com/TayAutoCambodia