Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រយ័ត្ន៖ ក្នុងចំណោមដើមឈើ២៥០ដើមនៅភ្នំពេញ ដើមខ្លះប្រហោងគល់ងាយដួល

រាជធានី​ភ្នំពេញ ៖ ដើមឈើ​២៥០​ដើម ​នៅ​លើ​ដងផ្លូវ​២៦​ខ្សែ​ នៅ​រាជធានី​ភ្នំពេញ ​គឺ​មាន​ដើមឈើ​ខ្លះ​ងាប់ ខ្លះ​ពុក​ផុយ ​និង​ប្រហោង​គល់​ដែលងាយ​នឹង​ដួល​រលំ ក្នុងចំណោម​ដើមឈើ​សរុប​ជាង​៥​ម៉ឺនដើម ដែលអាជ្ញាធរ​ភ្នំពេញ​ត្រៀម​កាប់​ចោល និង​ត្រូវ​ដាំ​ថ្មី​ជំនួស ។

ជាក់ស្តែង មុន​នេះ​បន្តិច​មាន​ដើម​ក្ងោក​មួយ​ដើម​ស្ថិត​នៅ​លើ​សួនច្បារ​ច្រមុះជ្រូក​ប៊ូល​ឌី​ង គ្រាន់តែ​ខ្យល់​បន្តិច​សោះ​ក៏​ដួលរ​លំនៅ​ក្បែរ​អ្នកលក់​សាច់​គោ​អាំង តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។ 

ដោយ មានការ​ណែនាំ​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណៈការ​និង​ដឹក ជញ្ជូន​រាជធានី​ភ្នំពេញ បាន និង កំពុង​ដំណើរការ​កាប់​លះ​មែកឈើ​ជា​ច្រើន​ដើម​ដែល​មាន​ស្លឹក និង​មែក​ស៊ុប​ឌ្រុ​ប​នៅ​តាម​ដង​វិ​ថី​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បញ្ជៀ​សការ​បាក់​រលំ​ពេល​មាន​ភ្លៀង​ខ្យល់​។

លោក​សំ សា​មុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ នៃ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដើមឈើ​ដែល​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ជាង​៥ ម៉ឺន​ដើម លើ​ផ្លូវ​២៦​ខ្សែ​ក្នុង​នោះ​ដើមឈើ​ធំ​ៗ​ដែល​មាន​អាយុកាល​ចាប់ពី​១០០​ឆ្នាំ​ឡើង​មាន​ជាង​៤០%​។​ក្នុង​ចំណោម​ដើមឈើ​ជាង​៥​ម៉ឺន​ដើម​នេះ​មាន​២៥០​ដើម​មាន​សភាព​ពុក ផុយ ប្រហោង​គល់​អាច​ប្រឈម​នឹង​ការ​បាក់​រលំ​។

ចំណែក លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ណែនាំ​ឲ្យ​កាប់​ដើមឈើ ដែល​ចាស់​ពុក​ផុយ​ទាំង​២៥០​ដើម​នោះ​ចោល​ជៀសវាង​បង្ក​គ្រោះថ្នាក់​ជាយ​ថា ហេតុ រួច​ដាំ​ថ្មី​ជំនួស​វិញ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9507942