Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឪពុកបង្កើតរំលោភកូនស្រីខ្លួនឯង ហើយបន្តសុំនាងរួមភេទ ក្រោយពេលនាងរៀបការប្តីរួច

លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង ​ខេត្តពោធិ៍សាត់ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យ​ឈ្មោះ ប៉ោះ ខ្ញី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងករណីលួងលោម​កូនស្រីបង្កើតរួមភេទ តាំងពី​នាងមានអាយុ​១២​ឆ្នាំ រហូត​ដល់​នាងអាយុ២០ឆ្នាំ នឹងបានរៀបការប្តីរួចហើយ។

ហេតុការណ៍ឃាត់ខ្លួនបុរសខាងលើនេះ ត្រូវបានធ្វើឡើង កាលពីវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ២០២០ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ព្រែក​១ នៃឃុំសំរោង ស្រុកភ្នំក្រវាញ។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​ជា​ឪពុក​បង្កើត បាន​និយាយ​លួងលោម ទទូច​សុំ​អង្វរ​កូនស្រី ​រួម​ភេទ​ជាមួយគ្នាបន្តទៀត ក្រោយពេលនាងបានរៀបការរួចហើយ។ បន្ទាប់​មកជន សង្ស័យ​បាន​ឲ្យ​នារី​រង​គ្រោះ ឡើង​ដេក​លើ​គ្រែ រួចចាប់ផ្តើម​រួម​ភេទ​ជាមួយ​នារី​រង​គ្រោះ រហូត​​បាន​សម្រេច។

ជនសង្ស័យដែលជាឪពុក ក៏បានទទូចសុំអង្វរកូនស្រីម្តងទៀត ដោយ​​សុំ​ដេក​ជាមួយកូន៥​ដង ក្នុង១ខែ ដោយសន្យាថា ​នឹងឱ្យលុយចំនួន៥​ម៉ឺន​រៀល។ នៅពេលលឺដូច្នេះ នាទីរងគ្រោះមិនយល់ព្រម រួចក៏សម្រេចចិត្ត ​ដាក់​ពាក្យប្តឹង​នៅការិយាល័យប៉ុស្តិ៍សំរោង ដើម្បី​ជួយ​អន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យ​តែ​ម្តង។

ជាមួយគ្នានេះ ជនសង្ស័យបាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួងលោម​រួម​ភេទ ​ជាមួយ​កូនស្រី​បង្កើត ​ប្រាកដ​​មែន គឺ​តាំងពី​នាង​អាយុ​១២​ឆ្នាំ រហូត​មក​ដល់​ពេលនាង​មានគ្រួសារ​ទៅហើយ ​ក៏បុរសជា ឪពុក ​នៅ​តែ​សុំ​កូនស្រី​រួម​ភេទ​ជាមួយគ្នាបន្ត​ទៀតដែរ។

ជុំវិញរឿងនេះ ជនសង្ស័យ ត្រូវបានឃុំខ្លួននៅអធិការដ្ឋានស្រុកភ្នំក្រវាញ ដើម្បីកសាងសំនុំរឿង និងមនុស្សបញ្ជូនទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ៖ ត្នោត

 

from: https://tnaot.com/km/m/detail/article/9507783