ខេត្តកំពត ៖ ទាហានមកពីវរសេនាតូចលេខ2ការពារព្រំដែនគោកចាប់បានបង្គារស្រស់ចំនួន១៦៥កេស រកឃើញមានសារធាតុគីមី កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផែទូកមួយកន្លែង ស្ថិតក្នុងភូមិកោះហ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
លោកយឿង រតនា មេបញ្ចាការវរសេនាតូចលេខ2ការពារព្រំដែនគោគដែលមានបន្ទាយនៅក្នុងស្រុកកំពង់ត្រាចបានអោយដឹងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ថា ការចុះត្បាតតាមព្រំដែននៅវេលាយប់នោះក៍ប្រទះឃើញទូកមួយគ្រឿងបានដឹកកេសជាច្រើន ក្នុងនោះត្រូវបានគេរាយណ៍ថា ក្នុងកេសនោះសុទ្ធតែជាបង្គារស្រស់ត្រូវបានដឹកជញ្ជូនយកទៅភ្នំពេញ ។
ទោះជាបែបណា លោកលោកមេបញ្ជាការវរសេនាតូចលេខ2ការពារព្រំដែនគោកបានអះអាងថា បង្គារដែលដឹកតាមទូកហើយបន្តដឹកតាមរថយន្តនេះត្រូវបានមន្ត្រីជំនាញក៍ដូចជាទាហានបានឆែករកឃើញបង្គារចំនួន៦កេសតែប៉ុណ្ណោះមានចាក់ចាហ៊ួយ ក្នុងខួរក្បាលបង្គារហើយមានសារធាតុគីមី។
លោកមេបញ្ជាការវរសេនាតូចលេខ2ការពារព្រំដែនគោកបានឱ្យដឹងថា បន្ទាប់ពីមានការចាប់បង្គារនេះខាងទាហានព្រំដែនបានប្រគល់អោយទៅខាងជលផលជាអ្នកចាត់ចែងតាមផ្លូវច្បាប់វិញ ។
លោកយុន វេហា មន្ត្រីជលផលខេត្តកំពតបានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី14 ខែកញ្ញានេះថា បង្គារដែលរកឃើញចំនួន៦កេសមានចាក់ចាហ៊ួយក្នុងខួក្បាល។ លោកបន្តថាការចាក់ចាហួយនៅក្នុងខួរក្បាលបង្គារនេះ អ្នករកស៊ីពិតជាមានគំនិតអាក្រក់ ហើយការចាក់ចាហ៊ួយបែបនេះដើម្បីឱ្យធ្ងន់ភ្នែកជញ្ជីង ។ ម្យ៉ាងទៀតអ្នកទិញបង្គារចាក់ចាហួយនេះក៏ធ្វើអោយប៉ះពាលដល់សុខភាពប្រជាពលរដ្ឋផងដែរ។
លោកយុន វេហា មន្ត្រីជំនាញមកពីជលផលខេត្តកំពត បានអោយដឹងបន្តថា ទាំងកងទាហានការពារព្រំដែន ទាំងប្រជាពលរដ្ឋបានទទូចអោយមានការដុតបំផ្លាញកម្ទេចចោលបង្គារមានសារធាតុគីមីនេះ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព