គណៈគ្រប់គ្រងក្លិប Monaco បានតែងតាំងអតីតគ្រូបង្វឹកក្រុម Bayern Munich គឺលោក Niko Kovac ជាអ្នកចាត់ការថ្មីរបស់ក្លិបពួកគេ ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ ។
បុរសវ័យ ៤៨ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ៣ឆ្នាំជាមួយក្លិប Niko Kovac ដែលបានបណ្តេញលោក Robert Moreno ចេញកាលពីចុងសប្តាហ៍បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ៩ ដោយមាន ២៨ពិន្ទុតាមពីក្រោយក្រុមជើងឯក PSG ។
អនុប្រធានក្លិប Monaco គឺលោក Oleg Petrov បាននិយាយថា “ពួកយើងពិតជារីករាយណាស់ដែលបានស្វាគមន៍លោក Niko Kovac មកកាន់ក្លិបនៅរដូវកាលនេះគឺជាការចាប់ផ្តើមនៃទំព័រថ្មីសម្រាប់ក្លិប Moaco ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports