Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យប្រុងប្រយ័ត្ន ក្នុងឱកាសភ្ជុំបិណ្ឌ

នៅក្នុងសេចក្តីអំពាវនាវ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន​ដាក់បញ្ជូល​នូវ    វិ​ធាន​ការ៩ចំណុច ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែលត្រូវនឹងថ្ងៃទី១៦ដល់១៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

យោងតាមសេចក្តីអំពាវនាវ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា តាម​អនុ​​ក្រឹត្យ​​លេខ​៣៩ អនក្រ.បក ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០២០ ស្តីពី​ការ​កែសម្រួលអនុក្រឹត្យ​លេខ​៤៤ អនក្រ.បក ចុះ​ថ្ងៃ​ទី២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពីការពិន័យ​អន្តរការណ៍ ​ចំពោះអំពើល្មើសនឹងច្បាប់​ស្តីពីចរាចរណ៍​ផ្លូវ​គោក រួមចំណែកធ្វើ​ឱ្យស្ថាន​ភាព​គ្រោះថ្នាក់ចរា​ចរណ៍ ​បាន​ធូរ​ស្រាល​គួរឱ្យកត់​សម្គាល់។​

ប្រភពដដែលបានបន្ថែមថា ក្នុងរយៈ​ពេល​៨​ខែ នៃឆ្នាំ​២០២០​នេះ ប្រៀបធៀបរយៈ​ពេលដូចគ្នា នៃ​ឆ្នាំ​២០១៩ករណីគ្រោះថ្នាក់ចរាចរណ៍ មានការ​ថយ​ចុះចំនួន ៦៦៧​លើក ស្នើ២៤% អ្នកស្លាប់ថយ​ចុះ​ចំនួន​២១៥នាក់ ស្មើ១៦% អ្នករបួស​ថយ​ចុះ​ចំនួន​១.០១០នាក់ ស្មើ​២៤%។

នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌដែលបាននឹងកំពុងតែប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋអាចនឹងមានសកម្មភាពធ្វើចរាចរណ៍ទៅកាន់ទីវត្តអារាម ស្រុក​កំណើតនិងដំណើរកំសាន្តទូទាំងប្រទេសយ៉ាងមមាញឹក ហើយក៏អាចមានកំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ។

ដើម្បីទប់ស្កាត់បញ្ហាប្រឈមនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំណូពរ​ដល់​ប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់រក្សាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ ដោយអនុវ​ត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួននូវវិធានការសំខាន់ៗ ដូចខាងក្រោម។ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9692744