បើក្រឡេកមកមើលសម្លៀកបំពាក់ ក៏ដូចជារបស់ប្រើប្រាស់របស់សមាជិក BLACKPINKទាំង ៤ នាក់វិញមហាជនសង្កេតឃើញថា ម្នាក់ៗចាយលុយទៅលើសម្លៀកបំពាក់ និងគ្រឿងអលង្ការ ច្រើនមិនស្ទើរនោះទេ ក្នុងមួយឈុតៗ ពួកគេពាក់សុទ្ធតែជាម៉ាកល្បីៗ ហើយរបស់ទាំងនោះ មានតម្លៃមិនក្រោមខ្ទង់ពាន់ដុល្លារនោះឡើយ។ ចំណែកឯ Jennie វិញត្រូវបានមហាជនស្គាល់ភាគច្រើនជាអ្នកនិយមលេងម៉ូដសម្លៀកបំពាក់ដូចជានៅអាកាសយានដ្ឋានជាដើម។
តោះចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖
1. ក្នុងឆ្នាំ 2019 Jennie បានពាក់អាវខោប៊យក្រៅម៉ាក LOEWE ដែលមានតម្លៃ $1,250 និងស្ពាយកាបូបរូបកូនខ្លាឃ្មុំម៉ាក Burberry Thomas Bear Shoulder Bag ដែលមានតម្លៃ $1,190
2. កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០ Jennie បានពាក់អាវប៉ោងខ្យល់ដៃវែងម៉ាក Sandy Liang Vera Puffer Jacket ដែលមានតម្លៃ $1,150 និងអាវយឺតម៉ាក Newtro Colorful Sweatshirt ដែលដាក់លក់ក្នុងប្រទេសកូរ៉េមានតម្លៃ $96,50។
3. Jennie បានពាក់អាវយឺតម៉ាក Supreme ដែលមានតម្លៃដល់ទៅ $450 និងខោជើងវែងម៉ាក Alexander Wang High Waisted Army Pants with Ball Chain ដែលមានតម្លៃ $525
4. កាលពីកំឡុងខែធ្នូ ឆ្នាំ2019 Jennie ពាក់អាវក្រៅម៉ាក Chanel Stadium Jacket ដែលមានតម្លៃ $1,500-$6,950 និងស្ពាយកាបូបម៉ាក Chanel Wool Lambskin Quilted Paris Hamburg Charms Bucket Bag in Dark Navy ដែលមានតម្លៃ $4,300។
5. កាលពីខែតុលា ឆ្នាំ 2019 Jennie បានពាក់អាវកាក់ក្រៅម៉ាក Ralph Lauren‘s Wool Blend Sweater Blend មានតម្លៃ $248 និងអាវពណ៌សបើកកម៉ាក Rimowa Cotton Poplin Oversized Shirt ព្រមទាំងស្ពាយកាបូបម៉ាក Chanel ដែលមានតម្លៃ $3,100 ធ្វើដំណើរមកព្រលានយន្តហោះ ប្រភព៖ koreaboo