ការប្រោះព្រំសុំលាភសុំជ័យសិរីសួស្តី គឺជាប្រពៃណីរបស់បងប្អូនខ្មែរយើងដែលមានជំនឿទៅលើព្រះពុទ្ធសាសនា ប៉ុន្តែយើងក៏ត្រូវដឹងថា ធ្វើអ្វីក៏ដោយកុំអោយហួសព្រំដែនដែលនាំអោយមានការរិះគន់ ។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះរូបថតជាច្រើនសន្លឹកបានបង្ហាញពីសកម្មភាពរបស់ប្តីប្រពន្ធមួយគូរបានយករថយន្តរបស់ខ្លួនទៅអោយព្រះសង្ឃប្រោះព្រំ ដើម្បីសុំលាភសុំជ័យ ។
ប៉ុន្តែគួរអោយហួសចិត្ត ហើយត្រូវមហាជននៅលើបណ្តាញសង្គមរិះគន់ចំៗមិនសំចៃមាត់នោះទេ គឺប្តីប្រពន្ធទាំង២នាក់នេះ បានយករថយន្តរបស់ខ្លួនទៅអោយព្រះសង្ឃប្រោះព្រំដល់ក្នុងព្រះវិហារតែម្តង ។
មហាជនជាច្រើនបានបញ្ចេញមតិដោយលើកឡើងថា គ្រាន់តែមានរថយន្តមួយគ្រឿងសោះសុខចិត្តបើកឡើងលើព្រះវិហារ ដើម្បីអោយព្រះសង្ឃប្រោះព្រំដូចជា មិនទំនងទាល់តែសោះ ចុះទំរាំមានរថយន្ត១០គ្រឿងទៀត ប្រហែលជាបើកឡើងលើដំបូលព្រះវិហារហើយមើលទៅ ។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា តើព្រះវិហារនោះស្ថិតនៅក្នុងវត្តណា ហើយស្ថិតនៅក្នុងភូមិ-ឃុំ ឬស្រុក-ខេត្តណានោះទេ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព