ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី សូមធ្វើការបំភ្លឺដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ចំពោះខ្លឹមសារនៃការចុះផ្សាយជាសាធារណៈកាល ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Go Da Dang Tam នេះជាព័ត៌មានបំផ្លើសការពិត មានលក្ខណៈបំពុលសង្គម ដូចនេះរដ្ឋបាលខេត្តសូមបដិសេធទាំងស្រុងនូវខ្លឹមសារទាំងឡាយដែលមានចរិកញុះញង់ មួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្តសាធារណៈមតិឱ្យមានការយល់ច្រឡំ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួងជំនាញពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ។
សារខិលិតស្រាយបំភ្លឺពីរដ្ឋបាលខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានបន្តថា កាលពីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២០ ក៏មានករណីបង្ហោះព័ត៌មានតាមបណ្តាញសង្គមរបស់ Meatophoum News បានសរសេរចំណងជើងថា «ធនធានធម្មជាតិ ក្នុងខេត្តមណ្ឌលគិរីកំពុងប្រឈម និងការបាត់បង់» ជាខេត្តដែលត្រូវបានគេដាក់រហស្សនាមថា ជាខេត្តភោគផលរតនដ៏សំបូរបែប ដែលប្រមូលផ្តុំទៅដោយរ៉ែមាស ពេជ្រ ត្បូងសំខាន់ៗ និងថ្មកែវគ្រប់ប្រភេទរំលេចទៅដោយភាពវិសេសវិសាលនៃខេត្តនេះ ។
សារខិលិតស្រាយបំភ្លឺពីរដ្ឋបាលខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានបន្តថា កាលពីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២០ ក៏មានករណីបង្ហោះព័ត៌មានតាមបណ្តាញសង្គមរបស់ Meatophoum News បានសរសេរចំណងជើងថា «ធនធានធម្មជាតិ ក្នុងខេត្តមណ្ឌលគិរីកំពុងប្រឈម និងការបាត់បង់» ជាខេត្តដែលត្រូវបានគេដាក់រហស្សនាមថា ជាខេត្តភោគផលរតនដ៏សំបូរបែប ដែលប្រមូលផ្តុំទៅដោយរ៉ែមាស ពេជ្រ ត្បូងសំខាន់ៗ និងថ្មកែវគ្រប់ប្រភេទរំលេចទៅដោយភាពវិសេសវិសាលនៃខេត្តនេះ ។ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយស្វែងរកជនដែលមានលក្ខណៈបំពុលសង្គមចុះផ្សាយព័ត៌មានមិនពិតនេះ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព