មន្ត្រីមន្ទីកសិកម្មខេត្តជំរុញការដាំដុះនិងចិញ្ចឹមសត្វក្នុងសម័យកូវីដដើម្បីបង្កើនជីវភាព
ខេត្តបន្ទាយមានជ័យ ៖ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យនៅក្នុងឆ្នាំ២០២០និង២០២១នេះមានផ្ទៃដីបង្កបង្កើនផលស្រូវអនុវត្តបាន១៥៤.៥៩៨ហិកតា ក្នុងនោះមានស្រូវឡើងទឹក៦.១៦០ហិកតា ស្រូវធ្ងន់២០.៧៣៧ហិកតា ស្រូវកណ្តាល៥៩.០៥០ហិកតា ស្រូវស្រាល៦៩.៧៦៥ហិកតាក្នុងនោះស្រូវអ៊ីអ៊ែរ៦៨.០៦៩ហិកតា។
លោកបានបញ្ជាក់ថា ដំណាំរួមផ្សំមានផ្ទៃដី១៥៧ហិកតាមានពោតផ្អែម១៤៩ហិកតា ដំឡូងជ្វា៨ហិកតា ដំណាំបន្លែសណ្តែកខៀវ៣៥ហិកតា បន្លែគ្រប់មុខ៣០៧ហិកតា ដំណាំឧស្សាហកម្មរួមមាន៤៧.៤៧៣ហិកតា ពោតក្រហម៩.៦០០ហិកតា ដំឡូមី៣៧.៦៨៤ហិកតា ល្ង៥ហិកតា។
លោក ប៉ាង វណ្ណាសេដ្ឋ បានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅ ម៉ាល័យ ជាពិសេសក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានជម្រុញអោយមន្ទីជំនាញបង្កើនការយកចិត្តទុកដាក់ណែនាំដល់ប្រជាកសិករដាំដំណាំកសិកម្មក្នុងសម័យកូវីដ១៩ ដើម្បីជម្រុញការដាំដុះនិងការចិញ្ចឹមសត្វសម្រាប់តម្រូវការទីផ្សារក្នុងស្រុក និងបង្កើនជីវភាពក្នុងគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ។
លោក ម៉ៅ រិទ្ធីថា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានមានប្រសាសថា ជាការពាំនាំនិងផ្តាំផ្ញើពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ត្រូវសហការគ្នាល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបណ្តុះបណ្តាលនៅជំនាញការដាំដុះដំណាំកសិកម្ម និងការចិញ្ចឹមសត្វក្នុងឱកាសកូវីដ១៩។កាត់បន្តយចំណាក់ស្រុកខុសច្បាប់ និងបង្កើនជីវិភាពរស់នៅដោយការដាំដុះដំណាំកសិកម្មនិងការចិញ្ចឹមសត្វសម្រាប់លក់ក្នុងទីផ្សាក្នុងស្រុក ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព