រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ បានប្រកាសសាលក្រមផ្តន្ទាទោស លើជនជាតិជប៉ុនម្នាក់ដាក់ពន្ធនាគារកំណត់២៥ឆ្នាំ ពាក់ពន្ធករណីបម្រុងនាំថ្នាំញៀនជិត២ គីឡូ ក្រាមពីកម្ពុជាទៅប្រទេសជប៉ុន ។
ជាប់ចោទមានឈ្មោះ NONAKA SHUNICHI ភេទប្រុស អាយុ៧២ឆ្នាំ ជាជនជាតិជប៉ុនមុនចាប់ខ្លួន កាន់លិខិតឆ្លងដែនលេខ TK 5670834 ។ សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការបញ្ជូនខ្លួនជនជាតិជប៉ុនម្នាក់ បម្រុងនាំថ្នាំញឿនជាង១ គីឡូ ក្រាមឆ្លងដែនទៅក្រៅប្រទេស ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បន្ទាប់ពីសមត្ថកិច្ចគយ និងរដ្ឋាករ សហការជាមួយនគរបាល ច្រកទ្វារ នឹងកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន រួមសមត្ថកិច្ចពាក់ពន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានធ្វើឃាត់ខ្លួនជនជាតិជប៉ុនម្នាក់នោះ បម្រុងនាំថ្នាំញឿនជាង១គីឡូ ក្រាមឆ្លងដែនទៅក្រៅប្រទេស កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ។
ករណីខាងលើនេះ លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ថា ជនសង្ស័យជាជនជាតិជប៉ុនដែលត្រូវឃាត់ខ្លួនឈ្មោះ NONAKA SHUNICHI ភេទប្រុស អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ជាគោលដៅចុងក្រោយទៅកាន់ប្រទេសជប៉ុន ។
ចំពោះវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ប្រមាណជិត២ គីឡូក្រាម សមត្តកិច្ចរបស់លោក នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។ ចំណែកលោកឧត្តមសេនីយ៍ឯកឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងបានបញ្ជាក់ប្រាប់បណ្តោញអ្នកសារព័ត៌មានក្នុងស្រុកដែរថា ជនសង្ស័ យមានគោលដៅនាំថ្នាំញៀនពីប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុនយ៉ាងពិតប្រាកដ ដោយប្រើរូបភាពបង្កប់ក្នុងវ៉ាលីដាក់ខោអាវ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព