Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើមនុស្សប្រភេទណាដែលអ្នកស្អប់បំផុតដោយមើលទៅលើតារានិករទាំង ១២?

មនុស្សយើងម្នាក់ៗតែងមានការស្អប់និងការស្រលាញ់ខុសៗគ្នា។ យោងទៅតាមតារានិកររបស់មនុស្សម្នាក់គេអាចមើលដឹងថាមនុស្សប្រភេទណាដែលតារានិករនោះស្អប់បំផុត។អាចដឹងមុនថាម្នាក់នឹងស្អប់មនុស្សយ៉ាងម៉េចយើងក៏អាចជៀសវាងបានដែរមែនអត់? តោះ! មកមើលទាំងអស់គ្នា៖

១. AQUARIUS (២០ មករា ដល់ ១៨ កុម្ភៈ)៖ស្អប់នៅពេលដែលគេប្រាប់ថាអ្នកធ្វើអីក៏ខុស។ ស្អប់មនុស្សក្លែងក្លាយបំផុត។ តារានិករនេះមិនសូវចូលចិត្តសន្សំលុយប៉ុន្មានទេ។

 ២. PISCES (១៩ កម្ភៈ ដល់ ២០ មិនា)៖ស្អប់មនុស្សដែលមិនចេះរក្សាពាក្យសន្យានិងរឿងសំងាត់។ មិនចូលចិត្តពេលអ្នកណាម្នាក់ខឹងអ្នកដោយគ្មានហេតុផល។ ស្អប់មនុស្សដែលរំពឹងលើខ្លួនជ្រុលពេកនិងមិនចូលចិត្តនិយាយពីរដងឡើយពេលកំពុងសន្ទនាអ្វីមួយ។

៣. ARIES (២១ មិនា ដល់ ១៨ មេសា)៖ស្អប់មនុស្សដែលយឺតយ៉ាវ មិនចូលចិត្តមនុស្សដែលមើលទៅគួរឲ្យធុញនិងស្អប់នៅពេលដែលអ្នកណាម្នាក់យកគំនិតរបស់ខ្លួនមកលេងសើច។

៤. TAURUS (២០ មេសា ដល់ ២០ ឧសភា)៖ស្អប់មនុស្សដែលធ្វើអីមួយស្រាប់តែប្តូរចិត្តភ្លាមៗរកតាមមិនទាន់។ ស្អប់បំផុតមនុស្សក្លែងក្លាយនៅមុខផ្សេងនៅក្រោយផ្សឹង។ 

៥. GEMINI (២១ ឧសភា ដល់ ២០ មិថុនា)៖ស្អប់មនុស្សដែលមកប្រាប់ឲ្យខ្លួននៅស្ងៀមទាំងដែលខ្លួនកំពុងនិយាយនិងមនុស្សដែលធ្វើមិនចាប់អារម្មណ៍នឹងអ្នក។ 

៦. CANCER (២១ មិថុនា ដល់ ២៣ កក្កដា)៖ស្អប់បំផុតនៅពេលដែលត្រូវគេរិះគន់ និងពេលដែលទទួលការមិនចាប់អារម្មណ៍ហើយជាពិសេសស្អប់បំផុតមនុស្សដែលលេងសើចនឹងអារម្មណ៍ខ្លួន។

៧. LEO (២៤ កក្កដា ដល់ ២៣ សីហា)៖ស្អប់បំផុតពេលដែលត្រូវគេមិនរវល់មិនខ្វល់ជាមួយ មិនចូលចិត្តពេលគេរិះគន់ទៅលើចំណង់ចំណូលចិត្ត។ ស្អប់មនុស្សកុហកជាទីបំផុត។ និងមិនចូលចិត្តពេលគេយករបស់ញ៉ាំដោយមិនប្រាប់មួយម៉ាត់។

៨. VIRGO (២៤ សីហា ដល់ ២៣ កញ្ញា)៖ស្អប់សំលេងខ្លាំងៗរំខានអារម្មណ៍ ស្អប់មនុស្សនិយាយស្តីលឺៗ ស្អប់មនុស្សដែលនិយាយបើកបង្ហាញអាថ៌កំបាំងដែលអ្នកខំប្រាប់ និងមិនចូលចិត្តពេលដែលគេប៉ះពាល់របស់របរផ្ទាល់ខ្លួន។

៩. LIBRA (២៤ កញ្ញា ដល់ ២៣ តុលា)៖ស្អប់មនុស្សឈ្លើយមិនចេះគួរសម មិនចូលចិត្តឲ្យអ្នកណាមកបង្ខំឲ្យសម្រេចចិត្តឲ្យលឿនៗនិងមិនចូលចិត្តពឹងផ្អែកលើនរណាម្នាក់ឡើយនិងស្អប់អ្នកណាចង់គ្រប់គ្រងលើខ្លួន។ មិនចូលចិត្តសំលេងលឺខ្លាំងៗនិងមិនសូវចូលចិត្តក្មេងប៉ុន្មានទេ។

១០. SCORPIO (២៤ តុលា ដល់ ២២ វិច្ឆិកា)៖ស្អប់មនុស្សកុហកជាងគេនិងមនុស្សដែលមិនព្រមទទួលស្គាល់កំហុសខ្លួនឯង មនុស្សដែលនិយាយយកតែត្រូវ។

១១. SAGITTARIUS (២៣ វិច្ឆិកា ដល់ ២១ ធ្នូ)៖ស្អប់មនុស្សដែលពូកែបានតែទ្រឹស្តីចាក់ទឹកមិនលិច ស្អប់ពេលដែលត្រូវគេធ្វើមើលមិនឃើញខ្លួន និងមិនសូវចូលចិត្តមនុស្សខ្ជិលប៉ុន្មានទេ។

១២. CAPRICORN (២២ ធ្នូ ដល់ ១៩ មករា)៖ស្អប់មនុស្សដែលទុកខ្លួនជាមនុស្សល្ងង់ ស្អប់មនុស្សដែលនិយាយកាត់សម្តីគេ មិនចូលចិត្តចំណាយលុយខ្ជះខ្ជាយនិងមិនចូលចិត្តមនុស្សណានិយាយច្រើនឡើយ៕ ដោយ៖ Orchid

from: https://tnaot.com/km/m/detail/article/9692323