ភ្នំពេញ÷ដោយមានការឯកភាពពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែងទីតាំងស្តុក និងផលិតគ្រឿងសំអាងខុសច្បាប់មួយកន្លែងនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រត្តិបត្តិការណ៏ខាងលើនេះសមត្ថកិច្ចចំរុះបានរកឃេីញផលិតផលគ្រឿងសំអាងចំនួន ៥៥តោន ជាបណ្តោះអាសន្ន ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវបន្ត និងបានឃាត់ខ្លនជនសង្ស័យចំនួន ៤នាក់ បញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ការអុវត្តនេះក៏មានការចូលរួមសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ត្រីនៃមន្ទីរសុខាភិបាលផងដែរ។
បច្ចប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ÷ សួង សាម