Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ស ខេង ជម្រុញឱ្យបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមពិនិត្យ​សេចក្តី​ព្រាងអនុក្រឹត្យចំនួន៣ នៃច្បាប់ស្តីពីការ​ប្រឆាំង​ការរីក​សាយ​ភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យ នៅ​ទី​ស្តី​ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សា​លើកចុង​ក្រោយ ​លើមាត្រាសំខាន់ៗមួយចំនួនដូចជា៖ មាត្រា៩ មាត្រា១៥ និង​មាត្រា​១៨។

ពាក់ព័ន្ធរឿងនេះ កាលពីថ្ងៃទី ១៤ កញ្ញា ឆ្នាំ២០២០ សម្តេច ស ខេង បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ស្តីពីច្បាប់ប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យ និងអ្នកជំនាញពាក់ព័ន្ធនិងផ្នែកច្បាប់ជាច្រើនទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា កិច្ចប្រជុំពេលនេះ គឺយោងតាម​សំណើរ​របស់ក្រសួងយុត្តិ​ធម៌ ដែលស្នើឱ្យមានកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ​ទៅលើសេចក្តី​ព្រាង​អនុ​ក្រឹត្យ​ចំនួន៣ រួមមាន៖ អនុក្រឹត្យស្តីពី ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិ​ បង្កកនៃហិរញ្ញប្ប​ទាន​ដល់​ការរីកសាយភាយ អាវុធមហាប្រល័យ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ​គណៈកម្ម​ធិការ​សម្របសម្រួលថ្នាក់ ជាតិ​ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន​ដល់​ការ​រីកសាយភាយអាវុធ មហា​ប្រល័យ និងអនុក្រឹត្យស្តីពីបែបបទ និតិវិធីនៃការអនុវត្តច្បាប់ស្តីពីការ​ប្រឆាំង​ហរិញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ។

សម្តេចមានប្រសាសន៍ថា “ក្រុមការងារអន្តរក្រសួងបានប្រជុំពិភាក្សាចំនួន១២លើក រួចមកហើយ ជា​លទ្ធផលក្រុមការងារ បានបញ្ចប់សេចក្តីព្រាងអនុក្រឹត្យទាំង៣ កាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០២០ ដូច្នេះ​ ការប្រជុំនាថ្ងៃនេះ ក្នុងន័យដើម្បីពិនិត្យចុងក្រោយ”។

សូមជម្រាបថា ច្បាប់នេះមានគោលបំណងធានាការប្រឆាំង​ហិរញ្ញប្បទាន ដល់ការរីកសាយ​ភាយអាវុធ​មហា​ប្រ​ល័យ ព្រមទាំងមានគោលដៅកំណត់វិធានការបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់​ហិរញ្ញ​ប្ប​ទា​នដល់ ការរីកសាយភាយអាវុធមហាប្រល័យ។ លើសពីនេះទៀត ច្បាប់នេះមានវិសាលភាព អនុវ​ត្ត​ចំពោះ​រា​ល់សកម្មភាពហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅក្នុ​ង​ព្រះរា​ជា​ណាច​ក្រ​កម្ពុជា៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9691714