Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូន​ព្យុះ​មួយ​នឹង​វាយ​ប្រហារ​ហ្វីលីពីន បន្តទៅ​វៀតណាម នាំឲ្យ​កម្ពុជា​រងឥទ្ធិពល​ភ្លៀង​ខ្លាំង​ចាប់​ពី​ថ្ងៃ ១៦

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍នេះ បាន​ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោយ​ខ្យល់​មូសុងនិរតី កំពុង​បង្កើន​ល្បឿង​បោក​បក់​មក​លើ​ប្រទេសកម្ពុជា ខណៈ​ជ្រលង​សម្ពាធ​ទាប នៅតំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏​កំពុង​បង្កើន​ខ្លួន​ជាកូន​ព្យុះ​មួយ​បោក​បក់​ទៅ​លើ​ប្រទេស​ហ្វីលីពីន។

កូនព្យុះ​ដែល​បង្ក​ដោយ​ជ្រលងសម្ពាធ​ទាប នៅតំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​នឹង​បោក​បក់​លើ​ប្រទេស​ហ្វីលីពីន នឹង​បន្ត​មក​កាន់​ឈូង​សមុទ្រកុងតឹង ​ប្រទេស​វៀតណាម នាថ្ងៃ ១៦ កញ្ញា ស្អែក​នេះ បោកបក់​នៅ​តែ​តំបន់កណ្តាល និង​ខាង​ជើង​ប្រទេស​នេះ ដោយ​កម្ពុជា ក៏រង​ឥទ្ធិពល​កូន​ព្យុះ​នេះ​ដែរ អាច​បង្ក​ជា​ការ​ភ្លៀងនៅ​តំបន់​ជាច្រើន​ទូទាំង​ប្រទេស​។

ក្នុង​នោះ តំបន់បណ្តាខេត្តទំនាប​កណ្តាល នឹងមានភ្លៀង​ធ្លាក់​ពី​បង្កួរទៅច្រើន ខណៈបណ្តាខេត្តតំបន់ជួរភ្នំដងរែក និងបណ្តាខេត្ត​ខ្ពស់រាបឦសាន មាន​ភ្លៀង​ធា្លក់​ពី​មធ្យម​ទៅ​បង្កួរ រីឯបណ្តាខេត្តតាមតំបន់ឆ្នេរសមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ដូចគ្នា។

អាស្រ័យ​ដូច​បាន​លើក​ឡើង​ខាងលើ ក្រសួង​បាន​សំណូមពរ​ពលរដ្ឋ​ទាំងអស់ មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​បាតុភូតធម្មជាតិ​ដែល​អាច​នឹង​កើត​មាន​ឡើង ពិសេស​ទឹក​ជំនន់ដែល​បង្ក​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់បោកបក់ រួម​ទាំង​រលកធំៗ​នៅ​លើ​ផ្ទៃ​សមុទ្រ​ជាដើម៕ ដោយ​៖ ត្នោត

from: https://tnaot.com/km/m/detail/article/9691580