Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាល ចាត់វិធានការក្តៅ​ចំពោះ​ឱសថ DETOX ដែល​កំពុង​ដាក់​លក់​ខុស​ច្បា​ប់

ក្រសួងសុខាភិបាល ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការយ៉ាងតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក និងគេហទំព័រ និងជនពាក់ព័ន្ធដទៃទៀត ដែលកំពុងលក់ឱសថឈ្មោះ DETOX គ្មានលេខបញ្ជីការពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយព័ត៌មាន មិនពិតតាមច្បាប់ជាធរមាន។

ពាក់ព័ន្ធរឿងនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយ កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០នេះ ដោយធ្វើការហាមឃាត់ មិនឱ្យមានការផ្សព្វផ្សាយ លក់នូវប្រភទឱសថឈ្មោះ DETOX ព្រមទាំងបដិសេធន៍ ចំពោះគណនីហ្វេសប៊ុកឈ្មោះ Mika Juhani, និង Khmer Products មាន Link ភ្ជាប់ទៅគេហទំព័រ Digsackvingdomo.tk និងគណនីឈ្មោះ Torneo DeMinifutbol Vereda Las Pulgas 2019-2020 មាន Link ភ្ជាប់ទៅគេហទំព័រ NOPASSRAVITHE.GA កំពុងផ្សព្វផ្សាយលក់ ឱសថឈ្មោះ DETOX គ្មានលេខបញ្ជីការពីក្រសួងសុខាភិបាល។

បើតាមសេចក្តីប្រកាសដដែលនេះ បានឱ្យដឹងថា ក្រសួងសូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក និងគេហទំព័រខាងលើ ដែលបានយករូបភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមកប្រើ ព្រមទាំងបានប្រើខ្លឹមសារផ្សព្វផ្សាយភូតកុហកសំដោទាក់ទាញ ឱ្យប្រជាពលរដ្ឋចូលក្នុងគេហទំព័រ ដើម្បីទិញផលិតផលឱសថ DETOX របស់ខ្លួន។ ដូច្នេះក្រសួងស្នើឱ្យប្រជាពលរដ្ឋកុំជឿលើការឃោសនាភូតកុហកបោកប្រាស់ តាមបណ្តាញសង្គមហ្វេសប៊ុក។

ជាវិធានការក្នុងរឿងនេះ ក្រសួងសុខាភិបាល បានស្នើឱ្យប្រជាពលរដ្ឋត្រូវរាយការណ៍មកកាន់ក្រសួងជាបន្ទាន់ក្នុងករណីបានប្រទះឃើញនូវប្រភេទឱសថខាងលើនេះ មានការដាក់លក់នៅលើទីផ្សា៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9691571