Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃើញ​ទាន់​តាម Facebook 3​ដង​ហើយ លើក​នេះ​ស្តែង​នឹង​ភ្នែក​ក្នុង​បន្ទប់​ផ្ទះ​សំណាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ហួសចិត្ត​រក​អ្វី​ថ្លែង​មិន​ចេញ​នោះ​ឡើយ ខណៈ​ពេល​តាម​ទាន់​ប្រពន្ធ​កំពុង​តែ​ដេក​នៅផ្ទះ​សំណាក់​ជាមួយ​ប្រុស​ស្នេហ៍​ក្នុង​បន្ទប់​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់​កាលពី ម៉ោង​11​និង​15​នាទី​យប់ ថ្ងៃ​ទី​14 ខែកញ្ញា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​63 កែង​ផ្លូវ​154 នៅ​ចំណុច​ផ្ទះសំណាក់ «​អង្គរ​ប្រាយ​» ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា រូប​គាត់ និង​ប្រពន្ធ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​យូរ​ឆ្នាំ​មក​ហើយ រហូត​បានកូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ​ជា​ចំណងដៃ ។ បច្ចុប្បន្ន​ពួក​គាត់​រស់នៅ​ខេត្តបន្ទាយមានជ័យ ដោយសារ​តែ​មានការ​សង្ស័យ​ប្រពន្ធ​គាត់​ជា​យូរ​មក​ហើយ ព្រោះ​គាត់​បាន​លួច​តាមដាន​តាម​បណ្តាញ​សង្គម Facebook ទាន់​ចំនួន​3​ដង​មក​ហើយ គឺ​ប្រពន្ធ​គាត់​លួច​ទាក់ទង​ជាមួយ​ប្រុស​ថ្មី ។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា ជាក់ស្តែង​កន្លង​មក​ថ្មី​ៗ​នេះ ប្រពន្ធ​របស់​គាត់​បាន​សុំ​គាត់​មក​មើល​ម្តាយ​ឈឺ​នៅ​ភ្នំពេញ ប៉ុន្តែ​ទើបតែ​២​ថ្ងៃ​កន្លង​មកនេះ គាត់​បាន​តាមដាន​ដឹង​ថា ប្រពន្ធ​គាត់​លួច​បើក​បន្ទប់​ផ្ទះសំណាក់​ទៅ​ដេក​ជាមួយ​ប្រុស​ថ្មី និង​លួច​យក​កូន​មក​តាម​ជាមួយ​ថែម​ទៀត​ផង ។

បុរស​ជា​ប្តី​បាន​រៀប​ទាំង​ឈឺចាប់​ទៀត​ថា គាត់​ពិបាក​ណាស់ រាល់ថ្ងៃ​ដោយសារ​តែ​គាត់​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ពេក ហើយ​តាំងពី​ប្រពន្ធ​លួច​មាន​ប្រុស​ថ្មី​មក​គាត់​ធ្វើ​អី​ប្រពន្ធ​ចេះ​តែ​ស្តីបន្ទោស​រហូត មិនតែប៉ុណ្ណោះ​គាត់​ធ្លាប់​តាម​ទាន់​ប្រពន្ធ​ទៅ​រក​គ្រូ​ដាក់​អំពើ​មក​លើ​រូប​គាត់​ស្ទើរតែ​ឆ្កួត​ទៅ​ហើយ ប៉ុន្តែ​គាត់​នៅ​តែ​ទ្រាំ​នឹកឃើញ​ថា ប្រពន្ធ​រស់នៅ​ជាមួយ​គ្នា​រហូត​បានកូន​ស្រី​ម្នាក់​ទៅ​ហើយ ។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 2B-9835 បើក​មក​ដល់​ផ្លូវ​63 នៅ​មុខ​ផ្ទះសំណាក់ «​អង្គរ​​ប្រាយ​» បាន​ទៅ​ដល់​បន្ទប់​របស់​ប្រពន្ធ​គាត់​ក៏​បាន​ប្រទះ​ឃើញ ប្រពន្ធ​គាត់ និង​ប្រុស​សហាយ រួម​ទាំង​កូនស្រី​របស់​គាត់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​ពិតមែន ទើប​ធ្វើ​ឲ្យ​មាន ការ​ឈ្លោះ​ប្រកែក​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ជួយ​សម្របសម្រួល​តែ​ម្តង ។

បន្ទាប់​ពី​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​សមត្ថកិច្ច និង​អ្នក​សារព័ត៌មាន​រួច​មក បុរស​ជា​ប្តី បាន​អះ​អាង​ថា រូប​គាត់​នឹង​លែងលះ​ប្រពន្ធ ហើយ​ទុក​ឲ្យ​ច្បាប់​ជា​អ្នក​ដោះស្រាយ រួច​ហើយ​ក៏​ឡើង​ជិះ​រថយន្ត​ចេញ​ទៅ​បាត់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9691564